បទ នឹកគេមិននឹកសង្សារ របស់ ឱក សុគន្ធកញ្ញា ដែលជាបទមួយច្រៀង យកលំនាំតាម បទរបស់លោក សាន ផានិត មានចំណងជើងថា ទូរស័ព្ទប្រាប់ផង បានចេញលក់ជា VCD ក្នុង Vol 137 របស់ផលិតកម្ម ហង្សមាស កំពុងតែអង្រួនអារម្មណ៍ ប្រិយមិត្តអ្នកស្ដាប់ ឲ្យលន្លង់លន្លោច ទៅតាមបទចម្រៀង ដែលបង្កប់ទៅដោយ មនោសញ្ចេតនា ជ្រាលជ្រៅនេះ ។

បទ នឹកគេមិននឹកសង្សារ បានបង្កប់នូវអត្ថន័យ ស្នេហា រវាងកម្លោះ ក្រមុំពីរគូ ដែលមាន សង្សាររៀងៗខ្លួន ប៉ុន្តែ ឱក សុគន្ធកញ្ញា ដែលជាតារាចម្រៀង និងជាតួអង្គសម្ដែង ដ៏សំខាន់ផងនោះ បែរជាមិននឹក និងមិនចាប់អារម្មណ៍ សង្សាររបស់ខ្លួន ស្រាប់តែនាងមកដាក់ មនោសញ្ចេតនា នឹកសង្សាររបស់គេ ទៅវិញ ហើយចង់សារភាពស្នេហ៍ បែបបញ្ច្រាសទិសនេះទៀតផង។

ទោះបីជាយ៉ាងណា បទនេះត្រូវបាន ប្រិយមិត្តអ្នកស្ដាប់ បានសម្ដែងអារម្មណ៍ ការពេញចិត្ត ហើយមានអ្នកខ្លះបាន ដាក់បញ្ចូលក្នុងទូរស័ព្ទដៃ និងចូលស្ដាប់ ក្នុងប្រព័ន្ធ Youtube បើទោះជាបទនេះ យកលំនាំតាមបទចាស់ក៏ដោយ ។ ចង់ដឹងថាបទនឹកគេមិននឹកសង្សារ ច្រៀង និងសម្ដែង ដោយ ឱក សុគន្ធកញ្ញា មានអត្ថន័យជ្រាលជ្រៅ យ៉ាងណានោះ សូមស្ដាប់ទាំងអស់គ្នា ដូចខាងក្រោម៖

width=500

ដោយ៖ LookingTodayផ្តល់សិទ្ធិដោយ៖ ដើមអំពិល