អន្តរជាតិ ៖​ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស ដែលទើបតែបានចេញផ្សាយនាពេលកន្លងទៅ  បានអោយដឹងថា កងវិលយក្ស ដែលមានកំពស់ខ្ពស់ជាងគេលើលោក ​ នឹងសំកាំងខ្លួន នៅក្នុងបុរីញ៉ូវយ៉ក នាប៉ុន្មានឆ្នាំខាងមុខនេះ។

width=491

លើសពីនេះទៅទៀត  បើយោងតាមសម្តីផ្ទាល់ពីចៅហ្វាយក្រុង​ លោក Michael Bloomberg  បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា គំរោងក្នុងការសង់សង់កងវិលយក្ស  ដែលមានកំពស់ខ្ពស់ជាងគេនៅលើលោកយើងមួយនេះ  គ្រោងនឹងចំនាយថវិការប្រមាណជាង  ២៣០ លានដុល្លារ ហើយវាត្រូវបានរកអោយឃើញថា មានរយៈកំពស់ដល់ទៅ ១៩០ ម៉ែត្រឯណោះ។

width=490 ចៅហ្វាយក្រុង​ញ៉ូវយ៉ក លោក Michael Bloomberg ក្នុងឧកាសបង្ហាញពីគំរោងដ៏អស្ចារ្យមួយនេះ

width=488

មិនត្រឹមតែប៉ុណ្ណោះ  របាយការណ៍ដដែល បានបន្ថែមអោយដឹងផងដែរថា  កងវិលយក្សមួយនេះ ត្រូវបានគេរចនាឡើងដែលអាចផ្ទុកមនុស្សបានដល់ទៅ ១,៤៤០​ នាក់ ហើយវាត្រូវបានគេរំពឹងថា នឹងសាងសង់រួចជាស្ថាពរមុនដំណាច់ឆ្នាំ ២០១៥ ស្របពេលដែលវាអាចនឹងទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោក ប្រមាណ ៤,៥ លាននាក់ក្នុងមួយឆ្នាំៗ ៕

ដោយ ៖ ពិសីប្រភព ៖ Skys