ជួបសំណះសំណាល និយាយលេង ជាមួយលោក Tim Cook នៅឯទីចាត់ការរបស់ Apple ត្រូវបានដាក់ចេញ ដេញថ្លៃ ក្នុងតំលៃចាប់ផ្តើមពី ៥០.០០០ ដុល្លារ ហើយបច្ចុប្បន្នតំលៃនោះបានកើនឡើងដល់ ១៦០.០០០ ដុល្លារហើយ។

ក្នុងពិធីដេញថ្លៃខាងលើនេះ គឺជាសកម្មភាពរៃអង្គាសមូលនិធិ ដែលប្រារព្ធឡើងដោយ Robert F. Kennedy (អាមេរិច)។ ក្រៅពីលោក Tim Cook, កម្មវិធីក៏មានអ្នកចូលរួម ល្បីឈ្មោះជាច្រើនទៀតដូចជា អ្នកដឹកនាំរឿង Francis Ford Coppola, តារាភាពយន្ត Robert DeNiro និងអ្នកចម្រៀងCarrie Underwood។

បើតាម Forbes, អ្នកដែលឈ្នះក្នុងការដេញថ្លៃនីមួយៗ នឹងមានឱកាសជួបផ្ទាល់ជាមួយមនុស្សដែលខ្លួនស្រលាញ់ចង់ជួប។ ចំពោះអ្នកគាំទ្រ លោក Tim Cook, ពួកគេអាចអង្គុយផឹកកាហ្វេ និងនិយាយលេងជាមួយ CEO របស់ Apple បានភ្លាម នៅទីចាត់ការកណ្តាលរបស់ក្រុមហ៊ុននៅ Cupertino, California (អាមេរិច)។

/

កំរិតតំលៃចាប់ផ្តើមដំបូង សំរាប់ការជួបសំណះសំណាលជាមួយលោក Tim Cook គឺ ៥០.០០០ដុល្លារ។ ជាក់ស្តែង ចំនួននេះកំពុងកើនឡើងយ៉ាងរហ័ស ដែលពេលនេះឡើងដល់ ១៦០.០០០ដុល្លារហើយ។ តាមការសន្និដ្ឋាន បណ្តាការដេញថ្លៃទាំងនោះចាប់ធ្វើពីថ្ងៃទី ២៤ ខែមេសា ដល់ថ្ងៃទី ១៤ ខែឧសភា នៅលើគេហទំព័រ Charitybuzz។

ចង់ចូលរួមដេញថ្លៃ សូមចុចត្រង់នេះ !!!

ដោយ៖ សិលាប្រភព៖ VE