យ៉ាងហោចណាស់មានមនុស្សស្លាប់ ៥៥នាក់ និង ៤៤០នាក់រងរបួសក្នុងការបំផ្ទុះគ្រាប់បែកនៅDamascus។ នេះគឺជាការវាយប្រហារដ៏សាហាវបំផុតចាប់តាំងពីការបះបោរប្រឆាំងប្រធានាធិបតិAssad ។

/

ស្ថានទូតអាមេរិកនៅ Beirut (Lebanon)បានហៅការបំផ្ទុះគ្រាប់បែបនេះថា ជាអំពើគួរអោយថ្កោលទោស និងមិនអាចទទួលយកបាន ខណៈដែលក្រុមប្រឆាំងនៅស៊ីរីនៅតែអំពាវនាវអោយធ្វើបាតុកម្មទ្រង់ទ្រាយធំប្រឆាំងនឹងរដ្ឋាភិបាលលោក Bashar al-Assad ។ នៅលើទំព័រសង្គមមួយ ក្រុមដែលមានឈ្មោះថា បដិវត្តស៊ីរី ២០១១ បានសរសេរថា ៖ ប្រជាជន Damascus ទាំងអស់ ចូរក្រោកឡើងរំដោះទីក្រុងរបស់យើងអោយរួចផុតពីរបបរបស់ជនសម្លាប់មនុស្សនេះ។

ការបំផ្ទុះគ្រាប់បែកនេះត្រូវបានគេធ្វើឡើងនៅម៉ោង ៨ព្រឹកថ្ងៃទី ១០ នៅក្នុងរដ្ឋធានី។ ទំព័រ Telegraphដកស្រង់របាយការណ៍មួយអោយដឹងថា តំបន់នៃការបំផ្ទុះគ្រាប់បែបគឺជាកន្លែងដែលពុកម្ដាយនាំកូនទៅសាលា ទីនោះក៏មានអ្នកធ្វើដំណើរទៅធ្វើការច្រើនផងដែរ។

អ្នករស់នៅក្បែរនោះបានប្រាប់ទំព័រ Reuters ថា អាគារដែលត្រូវស្រុតនោះគឺជាការិយាល័យស៊ើបការណ៍សម្ងាត់របស់កងទ័ព Palestine ប៉ុន្ដែអ្នកដែលបានស្លាប់ គឺសុទ្ធតែជាប្រជាជនសាមញ្ញ។ ផ្ទះមួយចំនួនរបស់ប្រជាជនក៏ត្រូវបំផ្លាញ នៅពេលមានការផ្ទុះកើតឡើង។ គ្រប់ទិសទីគឺជាទិដ្ឋភាពនៃការឆាបឆេះ គំនរបាក់បែក និងឈាម។

/

 

 

ក្រុមប្រឆាំងដែលហៅខ្លួនឯងថា ជាកងទ័ពសេរីស៊ីរី បានអះអាងថា ខ្លួនមិនប្រើការវាយប្រហារដោយគ្រាប់បែកភេរវកម្មក្នុងយុទ្ធនាការរបស់ខ្លួន បើទោះជាមានការបាញ់រះ ឬការបាញ់គ្រាប់ផ្លោងមកលើទីតាំងរបស់ខ្លួនពីសំណាក់កងទ័ពរដ្ឋាភិបាលក៏ដោយ។ កងទ័ពសេរីស៊ីរី ក៏បានចោទប្រកាន់ថារដ្ឋាភិបាលគឺជាអ្នកនៅពីក្រោយការវាយប្រហារដោយគ្រាប់បែកភេរវកម្មនេះ គោលបំណងគឺចង់ភ្ជាប់ក្រុមប្រឆាំងទៅនឹងក្រុមភេរវកម្មអន្ដរជាតិ៕

ដោយ ៖ សូរីយ៉ាប្រភព ៖ Zing