ស្ទើរតែមិនគួរអោយជឿ ៖ ពិតណាស់ បើសិនជាមនុស្សយើង ត្រូវបានពស់មានពិសខាំហើយនោះ ច្បាស់ណាស់ មិនដល់ ២០ នាទីស្រួលបួលផង ពិតជាជាតិពិស ជ្រាបចូលអស់សព្វសាច់ និងស្លាប់ជាក់ជាមិនខាន តែចម្លែកអីតែលោក Tim Friede គាត់បែរជារីករាយនូវការនាំមកជូននូវរឿងដែលស្ទើរតែមិនគួរអោយជឿ នោះគឺ គាត់រង់ចាំអង្គុយអោយសត្វពស់មានពិសខាំដាច់របស់គាត់ទៅវិញ ។

width=444

បន្ទាប់ពីត្រូវបានពស់មានពិសខាំហើយនោះ លោក Friede បែរជាទៅរកកន្លែងអង្គុយសម្រាក រង់ចាំអោយជាតិពិសដែលជ្រាបចូលទៅក្នុងដៃរបស់គាត់នោះ បានស្រាកស្រានទៅវិញ ។បុរសគ្មានការងារធ្វើមា្នក់នេះ ត្រូវបានរកអោយឃើញថា  នៅតែបន្តរស់រានមានជីវិតដដែលបើទោះជាត្រូវបានពស់មានពិស ច្រើនជាង ១០០  ក្បាលខាំក៏ដោយ ក៏ព្រោះតែគាត់បានរកឃើញ និងចាក់សារធាតុរាវមានពិសម៉្យាងចូលក្នុងខ្លួនគាត់ (diluted venom) ។

width=441

តែអ្វីដែលជាភាពភ្ញាក់ផ្អើលនោះគឺថា មានពេលមួយនោះ ដៃរបស់គាត់ក៏បានចាប់ផ្តើមឡើងប៉ោង បន្ទាប់ពីមានសារធាតុពុល ពិសពស់ជ្រាបចូលដៃរបស់គាត់ ដែលញ៉ាំងអោយគាត់មានអាការពិបាកនឹងដកដង្ហើម។

យ៉ាងណាមិញ គាត់សង្ឃឹមថា ការធ្វើទារុណកម្មខ្លួនឯងនេះ បើទោះជាអាក្រក់ និងលំបាកក៏ពិតមែន តែអ្វីដែលគាត់រំពឹងទុកនោះគឺថា អាចនឹងរកឃើញ វ៉ាក់សាំង ដែលជួយដល់ក្រុមមនុស្សរាប់លាននាក់ រងគ្រោះដោយសារពស់មានពិសខាំ។

width=433

អំឡុងពេលនៃការធ្វើតេស្តសាកល្បង   អោយពស់មានពិសខាំ   ក្រុមមនុស្សភាគច្រើនបានលាន់មាត់ថា  គាត់ទំនងជាត្រូវស្លាប់ហើយមើលទៅ  ?  តែអ្វីដែលជាភាពភ្ញាក់ផ្អើលដដែលនោះ លោក Friede វ័យ ៤៥ ឆ្នាំ មិនបាននាំមកនូវហានិភ័យអ្វីជាប់ខ្លួននោះទេ។

width=433

គួររំឭកផងដែរថា លោក Friede នៅឯជាន់ក្រោមដីផ្ទះរបស់គាត់ ដោយ មានទីតាំងនៅក្នុងរដ្ឋ Winsconsin សហរដ្ឋអាមេរិក គាត់បានចិញ្ជឹមពស់មានពិសដល់ទៅជាង ១០០ ក្បាលឯណោះ។ ជាការពិត បុរសមានមហ្ឆិតារូបនេះ មានក្តីសង្ឃឹមយ៉ាងមុតមាំថា បើសិនជាវ៉ាក់សាំង របស់គាត់ពិតជាបានរកឃើញ និងមានប្រសិទ្ធភាពពិតប្រាកដមែននោះ វានឹងអាចជួយដល់ក្រុមមនុស្សជាង ១២៥,០០០ នាក់ ស្លាប់ដោយសារពស់មានពិសខាំ មកពីជុំវិញពិភពលោក ៕

* ព័ត៌មានស្ទើរតែមិនគួរអោយជឿ និងចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖

- វីដេអូ គ្រោះធម្មជាតិ ជំនន់ទឹកភ្លៀង អាក្រក់បំផុត នៅថៃ ល្បីខ្លាំង នៅក្នុងបណ្តាញ ហ្វេសប៊ុក កម្ពុជា

- បង្ខំចិត្ត វាយកំទេចផ្ទះ យកចេញបុរសមានមាឌធំជាងគេបំផុត ទៅសង្គ្រោះ នៅមន្ទីរពេទ្យ (មានវីដេអូ)

- បញ្ជាអោយមិត្តប្រុស លុតជង្គង់ នៅទីសាធារណៈ ទះកំភ្លៀងជាច្រើនដង ព្រោះរកឃើញ នាំស្រីដេកផ្ទះ (មានវីដេអូ)

- តោះទៅមើល វីដេអូកំប្លែង ល្បីអស់ទាស់​ ពេញហ្វេសប៊ុក លេងភ្លេងហៅខ្មោច ហេ ហេ ...- វីដេអូ គ្រោះថ្នាក់ព្រឺក្បាលបំផុត លឿនមួយជំហាន ក្ស័យ

- វីដេអូ សងសឹកសម្លាប់មនុស្ស ញាក់សាច់ ថតជាប់ទាំងស្រុង តាមរយៈកាម៉េរ៉ា សុវត្ថិភាព

ដោយ ៖ កុសលប្រភព ៖ ម៉េត្រូ