សក់របស់អ្នកចម្រៀងElvis Presley រឺ ក្តារមឈូសរបស់ឃាតករសំលាប់ប្រធានាធិបតីអាមេរិច Kennedy... ត្រូវបានគេបញ្ចេញលក់។

ក្តារមឈូសឃាតករសំលាប់ប្រធានាធីបតីអាមេរិចKennedy គឺលោកLee Harvey Oswald ត្រូវបានគេដាក់ឲ្យដេញថ្លៃកាលពីឆ្នាំ 2010 ជាមួយតំលៃ87.469 USD

Dan Baines បានអាប់ឡូតរូបភាពមួយដែលគាត់ហៅថាជាសាកសពទេពអប្សរដាក់លក់ដេញថ្លៃលើអ៊ីនធើណេតនូវតំលៃដំបូង300 ផោន

កាលពីឆ្នាំ2006 តារាភាពយន្តWilliam Shatner បានដាក់ដេញថ្លៃក្រួសក្នុងក្រលៀនរបស់ខ្លួននូវតំលៃ25.000 USD

ក្តារមឈូសឈើរបស់ឆ្មារល្បីឈ្មោះFrisky ត្រូវបានដាក់ដេញថ្លៃកាលពីឆ្នាំ2010 ជាមួយតំលៃ844 ផោន

ធ្មេញសិប្បនិម្មិតរបស់នាយករដ្ឋមន្ត្រីអង់គ្លេសWinston Churchill ត្រូវបានដាក់ដេញថ្លៃចំនួន15.200 ផោនកាលពីឆ្នាំ2010

ដុំដីមួយដុំនិងស្លឹកស្មៅប្រឡាក់ឈាមរបស់វីរបុរសជនជាតិឥណ្ឌា Gandhi ពេលគាត់ត្រូវគេធ្វើឃាត បានដាក់ដេញថ្លៃនូវតំលៃ10.000 ផោនកាលពីខែមុន

សក់របស់អ្នកចម្រៀងElvis Presley កាត់ពេលចូលធ្វើទាហាន ត្រូវបានដាក់ដេញថ្លៃចំនួន15.000 USD

ស្រ្តីពីរនាល់បងប្អូនជនជាតិអាមេរិចបានរកឃើញនៅក្នុងប្រអប់នំពោតបំប៉ងមាននំរាងដូចជាផែនទីរដ្ឋ Illinois (អាមេរិច) ក្រោយមកWebsite មួយបានទិញក្នុងតំលៃ1.350 USD
ដោយ៖ សិលាប្រភព៖ zing