កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនត្បូង Alrosa នៅរុស្ស៊ី បានរកឃើញគ្រាប់ពេជ្រដ៏ធំមួយដែលមានទម្ងន់ ១៥៨,២ការ៉ាត នេះគឺជាគ្រាប់ពេជ្រធំបំផុតនៅរុស្ស៊ី គិតមកទល់នឹងពេលនេះ។
គ្រាប់ពេជ្រ ១៥៨,២ការ៉ាត នេះ ត្រូវបានគេរកឃើញនៅក្នុងតំបន់រ៉ែត្បូង Nyurbinsk ស្ថិតនៅភាគឦសាននៃប្រទេសរុស្ស៊ី។ ក្រុមហ៊ុន Alrosa បានអោយដឹងថា ត្បូងមួយគ្រាប់នេះនឹងមានតម្លៃប្រហែលជាង ១ លានផោន។ ប៉ុន្ដែក្រុមអ្នកជំនាញការមួយចំនួន គិតថា វានឹងមានតម្លៃជាង ១,៦២លានផោន។
បច្ចុប្បន្ន គ្រាប់ពេជ្រដែលធំបំផុតក្នុងពិភពលោក គឺគ្រាប់ពេជ្រ Cullinan ដែលត្រូវបានរកឃើញនៅអាហ្វ្រិកខាងត្បូង កាលពីឆ្នាំ ១៩០៥។ គ្រាប់ពេជ្រនេះ មានទម្ងន់ដល់ទៅ ៦២១,៣៥គីឡូក្រាម ប្រហាក់ប្រហែលនិង ៣,១០៦,៧៦ការ៉ាត៕
ដោយ ៖ សូរីយ៉ាប្រភព ៖ k14