ភ្នំពេញ៖ អ្នកមេម៉ាយសាច់សដូចបណ្តូលចេក កែវ នីសា ជាតារាសម្តែងមួយរូប ដែលមានឈ្មោះបោះសំឡេងយ៉ាងខ្លាំង នៅក្នុងពិភពសិល្បៈក្នុងស្រុក។ មិនតែប៉ុណ្ណោះ នាង ក៏ជាតារាសម្តែងមួយរូប ដែលនិយមបង្ហាញភាពសិចស៊ីរបស់ខ្លួន ឲ្យមហាជន ក៏ដូចជាទស្សនិកជនបានឃើញជាញឹកញាប់ មិនចាញ់តារាសម្តែង នាង កុល ដាវី និង ឆៃ លីដាឡែន ប៉ុន្មានឡើយ ។

មួយរយៈចុងក្រោយនេះ មហាជនក៏ដូចជាអ្នកតាមដានសង្គមសិល្បៈសង្កេតឃើញថា តារាសម្តែងមេម៉ាយក្តៅស្រួយរូបនេះ ហាក់ទទួលរងព័ត៌មានបោកបក់មកលើនាង ពីមួយរឿងទៅមួយរឿងមិនចេះចប់មិនចេះហើយ ទាល់តែសោះស្ទើរ ធ្វើឲ្យអ្នកចង់ដឹងពីសកម្មភាព ក៏ដូចជាជីវិតឯកជនរបស់នាង តាមដានជាបន្តបន្ទាប់ ។

ជាក់ស្តែងដូចជា ពេលកន្លងទៅថ្មីៗនេះ កែវ នីសា ត្រូវបានបណ្តាញសារព័ត៌មាន ក្នុងស្រុកមួយចំនួនចុះផ្សាយថា នាងមានឧកញ៉ា ទ្រព្យស្តុក មានឥទ្ធិពលម្នាក់ បានពេញចិត្ត និងតាមស្រឡាញ់នាង ។ មិនតែប៉ុណ្ណោះក៏មានពាក្យលេចឮថា តារាសម្តែងចូលចិត្តសម្ញែងដើមទ្រូងដ៏ទ្រលុកទ្រលន់រូបនេះ បានទទួលកាដូរថយន្តពីឧកញ៉ាថែមទៀតផង ។

ប៉ុន្តែជុំវិញការលេចឮទាំងនេះ ត្រូវបានស្ងប់ស្ងាប់បាត់សូន្យឈឹងរួចទៅហើយ បន្ទាប់ពីតារាសម្តែង និងជាពិធីការិនីសម្បូរមន្តស្នេហ៍ កែវ នីសា បានចេញមុខបដិសេធ ចំពោះព័ត៌មានមិនពិតប្រាកដទាំងនោះ ។ តែអ្វីដែលមហាជនចាប់អារម្មណ៍សារជាថ្មីនាពេលនេះ គឺត្រង់ថា ខណៈនាងកំពុងតែសម្តែង នៅលើទឹកដីសហរដ្ឋអាមេរិក ដែលជាប្រទេសសម្បូរដុល្លារនោះ ស្រាប់តែមានប្រភពមួយ ដែលនៅកៀកកិតស្និទ្ធនាង នៅសហរដ្ឋអាមេរិកបានបង្ហើបប្រាប់ LookingTODAY តាមរយៈសារអេឡិចត្រូនិចថា តារាសម្តែងសាច់សខ្ចី កែវ នីសា មានបុរសជាច្រើននាក់ បានពេញចិត្តនិងសុំស្រឡាញ់នាង យកមកធ្វើជាគូគាប់ភ្ជាប់ទ្រូង និងថែមទាំងធានាចិញ្ចឹមនាង ឲ្យរស់នៅបានស្រួលទៀតផង ។

ប្រភពដដែលបានបង្ហើបប្រាប់ឲ្យដឹងទៀតថា នីសា ពិតជាមានបុរសពេញចិត្ត និងតាមស្រឡាញ់ច្រើនមែន តែនាងមិនដែលគិតគូ ឬរវីរវល់ជាមួយនោះទេ ពោលគឺនាងគិតតែធ្វើការងារសម្ដែងតែមួយមុខគត់ប៉ុណ្ណោះ ៕

Looking

Looking

Looking

Looking

Looking

Looking

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល