អ្នកគ្រប់គ្រងលំដាប់កំពូលម្នាក់នៅតៃវ៉ាន់ បានឆ្លើយតបនៅក្នុងកិច្ចសម្ភាសលើកញ្ចក់ទូរទស្សន៍អោយដឹងថា ៖ ក្រុមតារាស្រីនៅក្នុងទសវត្សទី ៩០ មានភាពឆ្លាតវៃ។ ពួកគេអាចរកប្រាក់បានយ៉ាងច្រើន ដោយការបម្រើភ្ញៀវ និងគេងជាមួយភ្ញៀវ។

/

អគ្គនាយកស្ថានិយទូរទស្សន៍មួយ បានប្រាប់អោយដឹងថា ភ្ញៀវ របស់ក្រុមតារាស្រីនៅតៃវ៉ាន់ភាគច្រើនគឺអ្នកមានមកពីហុងកុង។ ឧទាហរណ៍ Lin Zhilin  ត្រូវបានគេអោយតម្លៃខ្ពស់បំផុត គឺប្រមាណជា ១លានដុល្លារហុងកុងសម្រាប់ការកំដរស្រាមួយលើ នេះមិនទាន់និយាយដល់រឿងដែលអាចកើតឡើងបន្ទាប់នោះ។

/តារាស្រីដែលមានតម្លៃខ្លួនខ្ពស់បំផុតទីពីរគឺ Big S

ចំណែកតារាស្រីដែលមានតម្លៃខ្លួនខ្ពស់បំផុតទីពីរគឺ Big S ។ នាងអាចរកប្រាក់បានយ៉ាងច្រើនពី ការងារ ពេលយប់។ នាងអាចរកបានប្រហែល ៩០០,០០០ដុល្លារហុងកុង ក្នុងការទទួលភ្ញៀវមួយលើក កាលពីមុននេះ។

/

ឈរលំដាប់ទីបីគឺតារាស្រីមកពីចិនដីគោក Zhang Ziyi ។ ប៉ុន្ដែទូរទស្សន៍តៃវ៉ាន់អោយដឹងថា Zhang Ziyi តែងមានវិធីសម្រាប់ការពារខ្លួន នាងញ៉ាំស្រាច្រើនបំផុតត្រឹមពីរកែវប៉ុណ្ណោះ។ ប្រសិនចង់អោយនាងកំដរបន្ដទៀត គឺត្រូវតែបន្ថែមប្រាក់។

/Zhang Ziyi តារាស្រីមកពីចិនដីគោក

 

ដោយ ៖ សូរីយ៉ាប្រភព ៖ k14