ម៉ូតូKawasaki Ninja 250R ស៊េរីថ្មី ឆ្នាំ២០១៣ ជាប្រភេទម៉ូតូធំ ម៉ូដែលថ្មី ដ៏ទាក់ទាញ ខ្ពស់ ធំមាំដែលស័ក្តិសមបំផុត សំរាប់យុវវ័យសម័យថ្មី។

ម៉ូតូ Kawasaki Ninja 250R រចនាម៉ូដឡើងយ៉ាងប្រណិតជាមួយនឹងចង្កៀងមុខមានភ្នែក១ រាងស្រស់ស្អាត ប្លែក កញ្ចក់ថ្លាអាចបំភ្លឺផ្លូវបានច្បាស់ល្អជាមួយនឹងស្តប់ស៊ីញ៉ូ២ ដ៏គួរឱ្យទាក់ទាញ នៅសងខាង អមជាមួយសំបកកង់ Sport មុខក្រោយ អាចបើកបរ បានគ្រប់ស្ថានភាពផ្លូវ។

ជាពិសេសម៉ូតូKawasaki Ninja 250R  មានកំលំាងម៉ាស៊ីន  ២៥០សេសេ   អាចផ្ទុកសំាងបាន១៨,១៧លីត្រនិង មានតំលៃ ៤,១៩៩ដុល្លារ នៅអាមេរិក៕

សូមទស្សនា រូបភាព ខាងក្រោម!!!

 

/