កាលពីពេលថ្មីនេះគេសង្កេតឃើញតារាចម្រៀង ម្ដាយបីសាច (The Mother Monster) Lady Gagaបានចួលទៅរើសឈុតរៀបការមួយនៅក្នុងហាងមួយ ហើយបានថតរូបបង្ហោះលើ Instagram ទៀតផងដែលធ្វើអោយប្រិយមិត្តគ្រប់គ្នាសំងំមិនស្ងៀមព្រោះចង់ដឹងថានាងពិតជាចង់រៀបការមែនឬ?
ប្រាកដណាស់ប្រសិនបើលោកអ្នកមើលទៅកាន់រូបភាពខាងលើនោះគឺឃើញ Lady Gaga ស្លៀកសម្លៀកបំពាក់រៀបការនៅក្នុងហាងលក់សម្លៀកបំពាក់រៀបការមួយមែន។ មើលទៅនាងក្នុងឈុតនេះក៏មិនអន់នោះទេ។ ធាតុពិត Lady Gaga ក៏បានពន្យល់ផងដែរថានាងគ្រាន់តែនាំមិត្តស្រីៗមួយចំនួនទៅរករ៉ូបរៀបការប៉ុណ្ណោះហើយនាងមើលទៅវាស្អាតក៏សាកស្លៀកវាមួយលេងទៅ។
ប៉ុន្តែយ៉ាងណាៗ គ្រប់គ្នាក៏សង្ស័យផងដែរថាហេតុអ្វី ព្រោះនរណាៗក៏ដឹងដែរថា Lady Gaga ថ្មីនេះកំពុងមានសម្ព័នភាពស្នេហាជាមួយនិងតារាសម្ដែង Taylor Kinney៕
ដោយ៖ ម៉ូកាប្រភពពី៖ K14