ភ្នំពេញៈ សិល្បករ សិល្បការិនី មួយចំនួន នាពេលនេះ ត្រូវបានគេសង្កេតឃើញថា កំពុងតែទទួលបានការគាំទ្រ និងជោគជ័យជាបន្តបន្ទាប់ ក្រោយពីពួកគេទទួលបានពាន អាណាចក្រតារា ដែលរៀបចំដោយក្រុមហ៊ុន Sabay កាលពីឆ្នាំ២០១២ កន្លងទៅ។
កម្មវិធីអាណាចក្រតារារៀប ចំកាលពីឆ្នាំមុន ទទួលបានការគាំទ្រច្រើនពីទស្សនិកជន។ កម្មវិធីផ្ដល់ពានដល់សិល្បករ ដ៏ធំជាងគេនៅកម្ពុជាមួយនេះ បានជួយលើកកម្ពស់មុខមាត់សិល្បករ សិល្បការិនី ជាតឹកតាង សិល្បករ សិល្បការិនី កាន់តែមានសន្ទុះទីផ្សារកាន់តែខ្លាំង នៅក្នុងវិស័យសិល្បៈ បន្ទាប់ពីទទួលបាន ពានកាលពីឆ្នាំទៅមិញរួចមក។
ជាក់ស្ដែង កញ្ញា គង់ ចាន់ស្រីមុំ ដែលទទួលពាន ផ្នែកតារាស៊ីវិល័យ ប្រចាំឆ្នាំ២០១២ មានទីផ្សារខ្ពស់ដោយមាន ក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មនានា ទាក់ទងនាងឱ្យថតឱ្យ។ ក្នុងឆ្នាំ២០១២ នេះដែរ តារាសម្ដែង sexy រូបនេះ បានបង្ហាញវត្តមានខ្សែភាពយន្តខ្នាតធំ ជាមួយតារាចម្រៀងល្បីឈ្មោះ គឺលោក ខេមរៈ សិរីមន្ត ក្នុងរឿង ”វិញ្ញាណបិសាចជញ្ជក់ឈាម” ដោយទទួលបានការគាំទ្រច្រើន ពីទស្សនិកជន។ មួយវិញទៀត កាលពីពេលថ្មីៗនេះកញ្ញា គង់ ចាន់ស្រីមុំ ទើបតែវិលត្រឡប់ពីសិង្ហបុរី ដើម្បីថតស្ប៉តធំឱ្យក្រុមហ៊ុនខ្មែរ សហការជាមួយប្រទេសសិង្ហបុរី។
![src=http://image.lookingtoday.com:81/lookingtoday/looking-images/news/2013/July/id-030/Kosal-0266.jpg width=500]()
ងាកទៅពិធីករល្បីឈ្មោះរបស់ MYTV តាប៊ុយ វិញឃើញថា តាំងពីក្លាយជាពធីករមក តារារូបនេះមិនដែលបង្ហាញវត្តមាន ក្នុងទីផ្សារភាពយន្ត ម្ដងណាទេ។ ប៉ុន្តែក្រោយពីទទួលពាន អាណាចក្រតារាឆ្នាំ២០១២ ផ្នែកពិធីករមានប្រជាប្រិយភាពប្រចាំឆ្នាំ ឃើញ ថា ទីផ្សារលោកបានហក់ឡើងខ្ពស់។ លោក តាប៊ុយ ទើបបង្ហាញវត្តមានខ្សែភាពយន្តដំបូង របស់លោកគឺរឿង “ខ្លាចអី? សើចតើ!” ទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន ទន្ទឹមគ្នានេះ លោកក៏ត្រៀមបង្ហាញវត្តមាន វគ្គពីរនៅក្នុងខ្សែភាពយន្តនេះផងដែរ។
![src=http://111.92.240.170:81/dap-news/dap-images/2013/July/id-037/BS0267.jpg Photo]()
និយាយពីជយលាភី ផ្នែកតារាថ្មី លេចធ្លោប្រចាំឆ្នាំ កញ្ញា សារ៉ាយ សក្ខណា វិញឃើញថា កញ្ញាមិនដែលមានពេលសម្រាកនៅផ្ទះទេ ក្រោយពីទទួលបានពាននេះ នៅក្នុងឆ្នាំ២០១២។ កញ្ញាបានបង្ហាញវត្តមាន នៅក្នុងខ្សែភាពយន្តជាច្រើនដូចជា “តើអ្នកធ្លាប់ស្រលាញ់ខ្ញុំទេ?” សម្ដែងជាមួយលោក ព្រាប សុវត្ថិ ដឹកនាំដោយផលិតករម៉ាឡេស៊ី រឿង ”កុមារី២៥ឆ្នាំវគ្គពីរ” និងរឿងជាច្រើនទៀត។ មិនត្រឹមតែសម្ដែងខ្សែភាពយន្តកញ្ញា សារ៉ាយ សក្ខណា ថែមទៀតទទួលថតស្ប៉ត និងធ្វើជាពិធីការិនីទៀតផង។

ចំណែក អ្នកនាង កែវ ស្រីនាង ដែលទទួលពានតារា សម្ដែងប្រជាប្រិយភាព ប្រចាំឆ្នាំ២០១២ឯណោះវិញ ក៏មិនសូវខុសប្លែកពី តារាៗខាងលើប៉ុន្មានដែរ ពោលគឺអ្នកនាងមានប្រជាប្រិយភាព កាន់តែខ្ពស់បន្ទាប់ពីទទួលពាន នេះ។ ជាក់ស្ដែង កញ្ញាបានបង្ហាញវត្តមានក្នុងខ្សែភាពយន្តរឿង ”តើអ្នកធ្លាប់ស្រលាញ់ខ្ញុំទេ?” ដោយសម្ដែងជាមួយលោក ព្រាប សុវត្ថិ និងកញ្ញា សារ៉ាយ សក្ខណា ដឹកនាំដោយផលិតករម៉ាឡេស៊ី។ ថ្មីៗនេះអ្នកនាងទើបបញ្ចប់ ខ្សែភាពយន្តថ្មីគឺរឿង ”ទេវតាធ្លាក់ពីលើមេឃ” ជាមួយនាយក្រឹម។ ក្រៅពីការថតរឿងនៅមាន ស្ប៉តជាច្រើនទៀតដែលតារាសម្ដែង ល្បីឈ្មោះរូបនេះបានថត។
![src=http://111.92.240.170:81/dap-news/dap-images/2013/July/id-037/BS0265.jpg Photo]()
ដោយឡែកនិយាយពីលោក អូន ឧស្សាហ៍ ដែលទទួលពាន ផ្នែកតារាស៊ីវិល័យប្រចាំ ឆ្នាំ២០១២វិញឃើញថាហាក់មានទីផ្សារខ្ពស់ប្លែក ក្រោយពីទទួលពាននេះ។ ជាក់សម្ដែងនៅពេលទទួលបានពាននេះភ្លាម លោកត្រូវបានម្ចាស់ផលិតកម្ម ក្នុងស្រុកនានា ហៅឱ្យថតសម្ដែងរឿ ងជាញឹកញាប់រកតែពេលសម្រាក គ្មាន។
លោក អូន ឧស្សាហ៍ ធ្លាប់បញ្ជាក់ថា ៖“ខ្ញុំរំភើបសប្បាយរីករាយ ក្រោយពីទទួលបានពានពីកម្មវិធី “អាណាចក្រតារា” ។ ពានរង្វាន់នេះបានកែប្រែ មុខមាត់របស់ខ្ញុំនៅក្នុងសិល្បៈ។ ផលិតកម្មមួយចំនួនដូច ថោន ហង្សមាស ជាដើម ខ្ញុំមិនដែលបានបង្ហាញខ្លួននោះទេកាលពីមុន។ ប៉ុន្តែក្រោយពីទទួលបានពានភ្លាម ផលិតកម្មទាំងនោះចាប់ផ្ដើម ទំនាក់ទំនងខ្ញុំ ធ្វើឲ្យទីផ្សាររបស់ខ្ញុំកើនឡើង”។
លោកបានបន្តថា ដោយទីផ្សារផ្នែកសម្ដែងកើនឡើង ធ្វើឲ្យតម្លៃខ្លួនរបស់លោក បានកើនឡើងផងដែរ ដែលខុសប្លែកពីមុនមិនសូវមានទីផ្សារ ហើយតម្លៃខ្លួនក៏ទាបដែរ។ ជាមួយគ្នានេះដែរ លោកក៏បានបដិសេធន៍ ការថតរឿងពីរផ្សេងទៀត ដោយសារមិនមានពេលទំនេរ។
![src=http://111.92.240.170:81/dap-news/dap-images/2013/July/id-037/BS0264.jpg Photo]()
មិនត្រឹមតែតារាៗ ខាងលើប៉ុន្មានដួងនេះទេ ដែលទទួលបាន ទីផ្សារខ្ពស់ នៅពេលទទួលបានពានអាណាចក្រតារា តែនៅមានតារាៗផ្សេងទៀត ក៏ទទួលបានទីផ្សារខ្ពស់ផងដែរ ក្រោយពីទទួលបានពាន អាណាចក្រតារាកាលពីឆ្នាំ២០១២។ ចាំមើលថា តើនៅឆ្នាំ២០១៣នេះ តារារូបណាខ្លះនឹងទទួលបាន ពានអាណាចក្រតារា ដែលប្រារព្ធឡើងនៅថ្ងៃទី ១៥ ខែសីហាខាងមុខ? ម្យ៉ាងទៀតចាំមើលថា តើតារាទាំងនោះនឹងមានទីផ្សារ បែបណានៅពេល ទទួលបាននេះ៕
ដោយ៖ LookingTodayផ្តល់សិទ្ធិដោយ៖ ដើមអំពិល