ព័ត៌មានអន្តរជាតិ ៖ ជាការពិត នៅពេលដែលយើងនឹកដល់សត្វអូទ្រីស នោះយើងតែស្រមៃឃើញពីដំណើរដើរល្វត់ល្វន់បែបកំប្លែងរបស់វា ។ ដោយឡែក នាពេលនេះ នៅក្នុងវីដេអូគេបែរជាឃើញមាន សត្វអូទ្រីសមួយអាចហោះបានទៅវិញ ។ តាមពិតទៅ សត្វអូទ្រីសវាពិតជាមិនអាចហោះបាននោះទេ តែដោយសារតែគំនិតច្នៃប្រឌិតខ្ពស់ របស់វិចិត្រករជនជាតិហូឡង់លោក Bart Jansen នោះទេ។

លោក Bart Jansen បានមានគំនិតច្នៃប្រឌិតខ្ពស់ ដោយច្នៃសាកសព សត្វអូទ្រីសទៅជាឧទ្ធម្ភាគចក្រសត្វអូទ្រីសទៅវិញ Ostrichcopter ។ ដោយមានការសហការរួមគ្នាពីលោកArjen Beltman ជាអ្នកជំនាញខាងវិស្វកម្មនោះ Ostrichcopter ក៏ត្រូវបានបង្កើតឡើងជាស្ថាពរ ពោលគឺ សត្វអូទ្រីសពាក់កណ្តាល និងគ្រឿងម៉ាស៊ីនពាក់កណ្តាល។

គួររំឭកផងដែរថា ជាមួយនឹងគំនិតច្នៃប្រឌិត ក្នុងការបង្កើតសមិទ្ធផលស្នាដៃថ្មីមួយនេះលោក Bart Jansen ត្រូវបានបណ្តាអ្នកលេងប្រព័ន្ធអ៊ិនធើណេត មានការកោតសរសើរជាខ្លាំង ។ ខាងក្រោមនេះ ជាវីដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាវីដេអូឃ្លីបខ្លីនៃការហោះសាកល្បង Ostrichcopter ទាំងអស់គ្នាណា៎ ៖
ដោយ ៖ ពិសីប្រភព ៖ huffingtonpost