អារ៉ាប់ប៊ីសារអូឌីត៖ ថ្មីៗនេះមានមនុស្សជាច្រើននាក់ នាំគ្នាផ្អើលទៅមើលចិញ្ចៀនមាសដ៍ធំអស្ចារ្យមួយនៅក្នុងទីក្រុង ឌូបៃ (Dubai) នៃប្រទេសអារ៉ាប់ប៊ីសារអូឌីត។ បើតាមក្រុមហ៊ុនធ្វើមាសមួយរបស់ប្រទេសអារ៉ាប់មានឈ្មោះ Najmat Taiba បាននិយាយថា ចញ្ចៀនមាសដ៏ធំនេះត្រូវបានកែច្នៃឡើងតាំងពីឆ្នាំ ២០០០ ម្លេះ។ វាមានទំងន់សរុបដល់ទៅ ២១ ការ៉ាត ស្មើ៦៣.៨៥ គីឡូក្រាម ដែលស្មើនឹង ១៤១ ផោន។
តាមប្រភពពត៌មានដដែលអោយដឹងថា ចិញ្ចៀនមាសដ៏ធំនេះត្រូវបានរចនាឡើងក្នុងរយះពេល៤៥ ថ្ងៃដែលមានកម្មករចំនួន ៥៥ នាក់ចូលរូមធ្វើ។ ម្យ៉ាងទៀតកម្មករទាំអស់ត្រូវចូលរួមធ្វើក្នុងមួយថ្ងៃ ១០ ម៉ោងដោយពុំបានឈប់ឈរ។ ក្រុមហ៊ុននេះបានបញ្ចាក់ថា វាជាសមិទ្ធិផលបានដោយលំបាក ដូច្នេះក្រុមហ៊ុនមិនទាន់មានបំនងនឹងលក់វាទេ។
គួររំលឹកផងដែរថា ដុំមាសដ៏ធំនេះបានធ្វើតាំងពីមាសមានតម្លៃ ២៥០ ដូលា្លរ ក្នុង ២៨, ៣៥ក្រាមហើយពេលបច្ចុប្បន្នគឺមាសមានតម្លៃ ១៥០០ដូល្លារ ក្នុង ២៨,៣៥ ក្រាម។ ដូចច្នេះបើធៀបនឹងតម្លៃសព្វថ្ងៃគឺចិញ្ចៀនមានតម្លៃ រហូតដល់ ៣ លានដូល្លារឯណោះ។អ្វីដែលធ្វើអោយភ្ងៀវទេសចរណ៍ចាប់អារម្មណ៍នោះគឺថា ចិញ្ចៀននេះមានបំពាក់ត្រូងចរណៃចំនួន ៦១៥ គ្រាប់និងមានទំហំខាងក្រោយ ៥០០ មីលីម៉ែត្រ ផ្ទៃខាងក្រោម ២៥០ មីលីម៉ែត្រ។
នេះជាវីដេអូក្លីបដែលបង្ហាញពីការធ្វើមាស និងគុណប្រយោជន៍របស់វា។ សូមចុចដើម្បីមើលនិងស្ដាប់៕
ដោយ៖ សារិនប្រភព៖therichtimes