អាមេរិក៖​ តាមការអោយដឹងពីគេហទំព័រ rocketnews24 ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា នៅឯសហរដ្ឋអាមេរិកឯណ្ណោះវិញ មានហាងមួយត្រូវបានគេដាក់លក់ អាវទ្រនាប់មនុស្សស្រី ដែលមានដាំត្បូងច្រើនគ្រាប់​ ដែលគេចាត់ទុកថា វាកម្រមានណាស់។

ម្ចាស់ហាង Etsy គឺលោក​ Kalin បាននិយាយថា អាវទ្រនាប់ Pokeball Bras ត្រូវបានបង្កើតឡើង ដោយដៃរបស់មនុស្សផ្ទាល់ ដែលមានគ្រប់ខ្នាត គ្រប់ទំហំទាំងអស់។ អ្វីដែលពិសេសនោះ គឺថា អាវនីមួយៗ សុទ្ធតែមានដាំត្បូងទាំងអស់ (បញ្ចាក់ត្បូងនោះ ជាត្បូងសប្បនិម្មិតទេ)។

ទោះបីជាវា ត្រូវបានដាំទៅដោយត្បូងសប្បនិម្មិតក៏ដោយ តែវាត្រូវបានផលិត និងកែច្នៃដោយដៃរបស់មនុស្សផ្ទាល់ផងដែរ។ ការដាក់លក់របស់នេះ ក្នុងទីផ្សារបានច្រើន នោះមានន័យថា ជួយលើកកម្ពស់នូវកិច្ចការ ដែលធ្វើដោយដៃរបស់ប្រជាពលរដ្ឋ។ បញ្ចាក់ផងដែរថា អាវទ្រនាប់នេះ គឺមានតែលក់នៅហាង Etsy ទីក្រុងញូវយ៉ក​ប៉ុណ្ណោះ ហើយតម្លៃគឺ ៧០ដុល្លារ៕

width=458

width=458

width=458

width=458

ដោយ៖ វត្ដីប្រភព៖ rocketnews24