បន្ទាប់ពីចាប់បាននារីម្នាក់ មកធ្វើជាចំណាប់ខ្មាំង បុរសលែងខ្លួននេះ ក៏បានឡើងជិះពីលើរាងកាយរបស់នារីនោះ ព្រមទាំងស្រែកទាមទារជួបមេប៉ូសិសក្រុង។
ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង ១៣ និង ៣០នាទី ថ្ងៃទី ១៨កាក្កដា នៅមុខចំណតរថយន្ដក្រុង Cangzhou ខេត្ដ Hebei ប្រទេសចិន។
សាក្សីនៅកន្លែងកើតហេតុ បានអោយដឹងថា នៅពេលបានឃើញនារីម្នាក់ ចេញពីចំណតរថយន្ដភ្លាម ជនល្មើសនោះក៏បានស្រាតខោអាវខ្លួនឯង និងរត់សំដៅទៅចាប់នារីរងគ្រោះ រួចក៏ផ្ដួលនាងអោយដួលទៅលើដី ក្រោយមកក៏ឡើងជិះពីលើនាង។
បុរសនោះ បានប្រើបំណែកកញ្ចក់ គំរាមនារីរងគ្រោះ និងស្រែកមិនអោយគេចូលមកជិត ៖ កុំមកជិតខ្ញុំ ខ្ញុំចង់ជួបប្រធានសន្ដិសុខ។ ពេលនោះ គេឃើញមានឈាមហូរនៅលើរាងកាយ របស់នារីរងគ្រោះ ប៉ុន្ដែពុំមានអ្នកណាម្នាក់ហ៊ានចូលទៅជួយនោះទេ។
ទទួលបានដំណឹង នគរបាលមូលដ្ឋានបានទៅកាន់កន្លែងកើតហេតុ។ ក្រុមនគរបាលបានរកវិធី ចចារជាមួយបុរសនោះ ប៉ុន្ដែការប្រឹងប្រែងមិនបានសម្រេចនោះទេ។ បុរសនោះ នៅតែទាមទារជួបប្រធានសន្ដិសុខក្រុង។
ចុងក្រោយ ដោយការចចារដើម្បីបង្វែងការចាប់អារម្មណ៍ ក្រុមនគរបាលក៏បានសម្រុកចូលចាប់បុរសនោះ។ ចំណាប់ខ្មាំងត្រូវបានរំដោះ និងបញ្ជូនទៅកាន់មន្ទីរពេទ្យ។
តាមការអោយដឹងពីក្រុមនគរបាល បុរសនោះមានអាយុ ២៥ឆ្នាំ និងមានបញ្ហាសរសៃប្រសាទ៕
ដោយ ៖ សូរីយ៉ាប្រភព ៖ dailycpop