ថ្មីៗនេះទស្សនិកជន ធ្លាប់បានលឺពាក្យចចាមអារ៉ាមមួយថា តារាចំរៀងស្រីតូចច្រលឹង IU នឹងរៀបការជាមួយនិង Eunhyuk ដែលជាសមាជិករបស់ក្រុម Super Junior ។ ហើយអ្វីដែលធ្វើអោយគេកាន់តែជឿទៀតនោះគឺ ថែមទាំងមានរូបថតស្និតស្នាលរបស់ IU និង Eunhyuk ទៀតទើបធ្វើអោយទស្សនិកជន និងសារព័ត៌មានជឿអស់មួយភាំង មុនពេលដែលអ្នកតំណាងរបស់ភាគីទាំងសងខាង ចេញមកអះអាង ។

width=470កាលពីម្សិលមិញនេះ ខាងផលិតកម្ម LOEN Entertainment បានប្រកាសថា គេបានស៊ើ់បអង្កេតនិងចាប់បាន អ្នកដែលនៅពីក្រោយខ្នង នៃពាក្យចចាមអារ៉ាមមួយនេះហើយ ។ នៅក្នុងបន្ទប់សួរចំលើយ បុរសម្នាក់នោះបានសារភាព អំពីទង្វើរបស់ខ្លួនទាំងអស់ ។ ខាងផលិតកម្មនិងប៉ូលិសសុំមិនបញ្ចេញពីអត្តសញ្ញាណ្ណ របស់បុរសម្នាក់នេះឡើយ ។

width=470ផលិតកម្ម LOEN បាននឹងកំពុងរៀបចំរឿងនេះអោយបានត្រឹមត្រូវ ដើម្បីព្រមានដល់អ្នកផ្សេងទៀត ហើយកុំអោយមានរឿងដូចគ្នានេះកើតឡើងសារជាថ្មី ។ ជាមួយគ្នានោះផងដែរ IU ក៏ធ្លាប់បាននិយាយថា ប្រសិនបើនាងរៀបការ នោះនាងនឹងធ្វើការប្រកាសជាសាធារណៈ ព្រោះវាគ្មានអ្វីត្រូវលាក់បាំងឡើយ ដូចនេះប្រសិនបើទស្សនិកជន មិនបានព័ត៌មានដែលមិនមែន ចេញពីមាត់របស់នាងទេសួមកុំជឿអោយសោះ ៕

 

ដោយ ៖ លីលីប្រភព ៖ k14