រថយន្ត Mercedes-Benz GL350 ម៉ូដែលថ្មី ឆ្នាំ២០១៣ ជាប្រភេទរថយន្ត ដ៏ទំនើប ដែលមានរូបរាងខ្ពស់ ធន់មាំ និង ទាក់ទាញបំផុត   អាចធ្វើដំណើរ  ទៅផ្លូវជិតឆ្ងាយបាន  គ្រប់ស្ថានភាពផ្លូវប្រកបដោយសុវត្ថិភាពខ្ពស់។

រថយន្ត Mercedes-Benz GL350 ឆ្នាំ២០១៣ ត្រូវតុបតែង និងរចនាម៉ូដឡើងដ៏ប្រណិត ទាំងរូបរាងខាងក្នុង និងខាងក្រៅប្រណិតបំពាក់ជាមួយនឹងប្រព័ន្ធបច្ចេកវិជ្ជាថ្មីដ៏ទំនើប មាន ៦ម៉ាស៊ីន ស៊ីសំាង ៣.០លីត្រ មានទ្វារ ៤ មានកៅអីអង្គុយខាងក្នុងធំទូលាយ។

ជាពិសេសរថយន្ត​ Mercedes-Benz GL350   មានបំពាក់ជាមួយនឹងប្រព័ន្ធ  ការពារសុវត្ថិភាព ពោងការពារសុវត្ថិភាព  មាន ABS  កៅអីសុវត្ថិភាព  សំរាប់កុមារ មានបំពាក់  window touch screen នៅខាងក្នុង និង មានតំលៃ ៦៣,៣០៥ ដុល្លារ  នៅអាមេរិក៕

សូមទស្សនា រូបភាព ខាងក្រោម!!!

/

/

/

/

/

/

/

ដោយ៖ វណ្ណៈប្រភព៖ motortrend

2013 Mercedes-Benz GL350