រឿងហួសចិត្តមួយនេះ បានកើតឡើងនៅព្រលឹមថ្ងៃសៅរ៍សប្តាហ៍មុន ព្រោះតែស្រវឹងជោគជាំក្រោយពីចូលរួមពិធីជប់លៀង គូស្នេហ៍មួយគូនៅប្រទេសអង់គ្លេសបានចូលច្រឡំផ្ទះអ្នកដទៃនិងធ្វើរឿងក្តៅសាច់ភ្លាម នៅលើគ្រែរបស់ម្ចាស់ផ្ទះតែម្តង។ ហើយបុរសនោះថែមទាំងភ្លេចខោ បន្ទាប់ពីចាកចេញទៅវិញថែមទៀតផង។

គូស្នេហ៍ដែលចូលធ្វើរឿងក្តៅសាច់ ក្នុងផ្ទះអ្នកដទៃ
លោក Sean Thorne ដែលជាម្ចាស់ផ្ចះ រស់នៅភាគខាងកើត London ប្រទេសអង់គ្លេស បានមកឃើញ និងថែមទាំងថតនូវសកម្មភាពរបស់គូស្នេហ៍មួយគូខាងលើនេះ ហើបង្ហោះចូលក្នុងTwitter។ លោក Sean Thorne បានឲ្យដឹងថា លោកត្រូវប្រមូលបោះចោលកម្រាលពូក ក្រោយពីរឿងនេះបានកើតឡើង។ លោកបានបន្ថែមទៀតថា ភាគីនារីនោះថែមទាំងពឹងពាក់មិត្តភក្តិពីរបីនាក់មកផ្ទះរបស់លោក ដើម្បីសុំយករបស់មួយចំនួនដែលនាងបានភ្លេចក្នុងពេលដែលប្រញាប់ប្រព្រឹត្តរឿងក្តៅសាច់ ដែលក្នុងនោះរួមានទាំងខោអាវក្នុងថែមទៀតផង។

លោក Sean Thorne បង្ហាញខោដែលបុរសនៃគូស្នេហ៍មួយគូ បានភ្លេចនៅផ្ទះរបស់គាត់
ដោយ៖ សិលាប្រភព៖ k14