សំាងហ្គាព្យូៈ បរុសបីនាក់ត្រូវបានតុលាការចោទប្រកាន់កាលពីខែមេសា ថ្ងៃទី១៦ ដោយសារពួកគេបានចំណាយប្រាក់រួមភេទជាមួយក្មេងស្រីមិនទាន់គ្រប់អាយុ ពួកគេត្រូបាននាំខ្លួនមកតុលាការកាលពីថ្ងៃច័ន្ទដើម្បីកំណត់ថ្ងៃជំនុំជម្រៈ។ ទីមួយឈ្មោះ Koh Zi Yang អាយុ២៩ឆ្នាំ,ទីពីរឈ្មោះ Pyi Kyaw Han អាយុ៣១ឆ្នាំ និង ទីបីឈ្មោះ Kelvin Peck Yong Li អាយុ២១ឆ្នាំពួកគេទាំងបីនាក់នឹងត្រូវនាំខ្លួនមកតុលាការ នៅខែមិថុនា ថ្ងៃទី១១។ ក្នុងចំណោមពួកគេគឺជាចំនួនដ៏ច្រើនដំបូងនៃការចោទប្រកាន់បរុស៤៤នាក់ទៀត ដែលបានធ្វើអាជីវកម្មផ្លូវភេទជាមួយក្មេងស្រីមិនទាន់គ្រប់អាយុ។ លោក Koh និយាយថាៈ គាត់បានបង់ប្រាក់ចំនួនប្រាំមួយរយដុល្លាឲ្យទៅក្មេងស្រីបម្រើសេវាផ្លូវភេទ នៅសណ្ឋាគារ Strand នៅផ្លូវ Bencoolen កាលពីខែធ្នូរ ឆ្នាំ២០១០។ លោក Peter Ong ជាតំណាងរបស់លោក Koh។ មេធាវីការពារឲ្យលោក Peck ឈ្មោះAnand Nalachandran និយាយថាកូនក្តីខ្លួនបានបង់ប្រាក់ចំនួនបួនរយហាសិបដុល្លាឲ្យក្មេងស្រីដែលបម្រើសេវាផ្លូវភេទនោះ នៅឯសណ្ឋាគារមួយឈ្មោះ៨១ នៅផ្លូវBencoolen កាលពីខែតុលាការ ឆ្នាំ២០១០។ លោក James Sebastian គឺជាអ្នកតំណាងឲ្យលោក Pyi និយាយថាៈ លោក Pyi ត្រូវបានចោទកាន់ពីរដងដោយបានបង់ប្រាក់ឲ្យក្មេងស្រីនោះចំនួនប្រាំមួយរយហាសិបដុល្លា ចំនួនពីរលើក នៅសណ្ឋាគារ Strand ចន្លោះពីខែធ្នូរ ឆ្នាំ២០១០និងខែមករា ឆ្នាំ២០១១។ ក្រុមមេធាវីក៏បាននិយាយឲ្យមានការបន្ធូរបន្ថយក្នុងការចោទប្រកាន់ដោយសារតែក្មេងស្រីនោះមិនមានអត្តសញ្ញាណប័ណ្ណ។ ប្រសិនបើមានការផ្តន្ទាទោសពួកគេអាចជាប់ពន្ធធនាគារលើសពីរយៈពេល៧ឆ្នាំ និង ត្រូវពិន័យជាប្រាក់។
ដោយៈ វណ្ណៈប្រភពៈ channelnewsasia