ជាការពិតណាស់ នៅលើលោកយើងនេះ  តែងតែមានរឿងចម្លែកៗបានកើតឡើងគ្រប់ទីកន្លែងដែលនៅពេលខ្លះនោះ ​​រឿងចម្លែកទាំងនោះ ពិបាកនិងជឿក៏ថាបាន។ ដោយឡែក  នាពេលនេះ យើងខ្ញុំសូមពាំនាំនូវពត៌មានចម្លែកមួយដែលនិយាយអំពី ការផឹកស្រាតាមភ្នែក។ 

width=489

មែនហើយ នៅពេលដែលលោកអ្ន​កបានឭដូច្នេះ លោកអ្នកពិបាននឹងជឿណាស់មែនទេ ក៏ប៉ុន្តែជឿទៅពីព្រោះថាវាគឺជារឿងពិតនិងចម្លែកកមួយដែលយុវវ័យលើពិភពលោកភាគច្រើនបានធ្វើវារួចទៅហើយ។បើយោងតាមរបាយការណ៍កន្លងមកបានអោយដឹងថា កាលដែលលោកអ្នកធ្វើការផឹកស្រាតាមប្រស្រីភ្នែកនេះ  ក៏អាចធ្វើអោយលោកអ្នកស្រវឹងបានដែរ ។ ហើយក៏មានអ្នកជំនាញបានបញ្ជាក់ថា   ការផឹកស្រាតាមប្រស្រីភ្នែកនេះ  បរិមាណជាតិអាកុលជ្រាប  ចូលក្នុងខ្លួនតិចជាងករណីដែលយើងផឹកស្រាតាមរបៀបផ្សេង។

ហើយអ្វីដែលជាការពិត  ក៏ដូចជាបានធ្វើអោយមានភាពភ្ញាក់ផ្អើលនោះគឺថា   ការដែលផឹកស្រាតាមប្រស្រីភ្នែក ត្រូវបានគេរិះគន់ថា វាគឺជារឿងឆ្គួតមួយ ខណៈពេលដែលមានយុវវ័យមួយចំនួនបានធ្វើបែបនេះដែលវាប្រឈមនិងហានិភ័យមួយខ្ពស់ ជាពិសេសអាចធ្វើអោយភ្នែករបស់ពួកគេខ្វាក់ក៏ថាបាន។

width=485

បើយោងតាមគេហទំព័រ  The  Daily Mail ក៏បានអោយដឹងថា មានយុវតីម្នាក់បានព្យាយាមសាកល្បងនូវការផឹកស្រាតាមប្រស្រីភ្នែកបែបនេះជាច្រើនដងនៅឯសកលវិទ្យាល័យ​ដែលក្រោយមកភ្នែករបស់នាងបានចាប់ផ្តើមឈឹ   ហើយ ក៏បានធ្វើការណាត់ជួបជាមួយនិង អ្នកជំនាញខាងភ្នែក ដោយពួកគេបានបញ្ជាក់ថា នាថ្ងៃអនាគតភ្នែករបស់អាចនិងមើលលែងឃើញអ្វីទាំងអស់។

ដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើ ការដែលផឹកស្រាតាមប្រស្រីភ្នែកបែបនេះ  អាចប្រព្រឹត្តិទៅបានយ៉ាងដូចម្តេចនោះ សូមតាមដានទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា តែត្រូវចងចាំថាកុំព្យាយាមធ្វើតំរាប់តាមអោយសោះ ពីព្រោះថាវាអាចធ្វើអោយភ្នែកលោកអ្នកខ្វាក់ក៏ថាបាន ៖

ដោយ ៖ រិទ្ធីប្រភព ៖ odditycentral