ប្លែកៗ ៖ បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានប្លែកៗបរទេស (Spy) ដែលបានចេញផ្សាយកាលពីម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា មាននារីម្នាក់ត្រូវបានគេថតសកម្មភាពនៅលើរថភ្លើងក្រោមដី ខណៈពេលដែលនាងបានបត់ជើងតូច ក៏ដូចជាមុជទឹកនៅមុខចំណោមមហាជនតែម្តង។

គួរបញ្ចាក់ផងដែរថា វីដេអូដែលត្រូវបានថតនូវសកម្មភាពមិនល្អមួយនោះ ដំបូងត្រូវបានបង្ហោះចូលទៅក្នុងគេហទំព័រ WorldstarHiphop.com កាលពីអំឡុងថ្ងៃទី ២០ កញ្ញា ដែលក្រោយមកទៀត គេក៏បានប្រទះឃើញ ថាវាក៏ត្រូវបានបង្ហោះចូលទៅក្នុង គេហទំព័រវីដេអូដ៏ពេញនិយម Youtube ផងដែរ។
ទន្តឺមនឹងការថតបាននូវវីដេអូមួយនេះ ពុំទាន់មានរបាយការណ៍ផ្លូវការណាមួយ បញ្ជាក់ពីអត្តសញ្ញាណរបស់ស្រ្តីរូបនោះនៅឡើយទេ ស្របពេលគ្រាន់តែបានដឹងថា វាបានកើតឡើងនៅលើរថភ្លើងក្រោមដី នាទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក។ ដើម្បីអោយជ្រាបកាន់តែច្បាស់ ថាតើ ស្រ្តីរូបនោះអាចធ្វើវាទៅបានយ៉ាងណានោះ តាមដានទស្សនានូវវីដេអូខាងក្រោមនេះបន្តិចទៅ ៖
ដោយ ៖ ពិសីប្រភព ៖ Spy