រថយន្ត Honda Civic ជំនាន់ថ្មីនេះ ត្រូវគេតុបតែង និង រចនាម៉ូដឡើង យ៉ាងស្រស់ស្អាត ស្រដៀងគ្នាទៅនឹងរថយន្ត Toyota Camery ស៊េរីថ្មី ឆ្នាំ២០១៣ ដែរ។ ប៉ុន្តែ អ្វីដែលពិសេសនោះ គឺរថយន្តHonda Civic ម៉ូដែលថ្មី ឆ្នាំ២០១៤ នេះ នូវរូបខាងក្រៅប្លែកស្ទើរតែទាំងស្រុងដើម្បីបន្ថែមភាពទាក់ទាញ និង ស្រស់ស្អាត របស់រថយន្តនេះ ឱ្យកាន់តែទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងពីអតិថិជន គាំទ្រ រថយន្តរបស់ខ្លួន។
រូបរាងថ្មី ដ៏ស្រស់ស្អាត របស់រថយន្ត Honda Civic ស៊េរីថ្មី ឆ្នាំ២០១៤ ត្រូវបានផលិតឡើងយ៉ាងល្អឥតខ្ចោះ ទាំងខាងក្នុង និង ខាងក្រៅ បំពាក់ជាមួយនឹងកញ្ចក់ការពារពីពន្លឺព្រះអាទិត្យ សំបកកង់បែប Sport ថ្មី ទំហំ ១៨ លេខអូតូ ងាយស្រួលបើកបរ ស៊ីសំាងតិច។
រថយន្ត Honda Civic ម៉ូដែលនេះ ពិតជាស័ក្តិសមបំផុត សំរាប់គ្រួសារធ្វើដំណើរ ជិត ឆា្ងយ ប្រកបដោយសុវត្ថិភាពខ្ពស់ ជាមួយនឹងតំលៃសមរម្យ ចាប់ពី១៨,៥០០ដុល្លារ ដល់ ២៧,៥០០ដុល្លារ នឹងដាក់លក់នៅលើទីផ្សារនៅខែធ្នូ ទី១៣ ឆ្នាំ២០១៣ ឆាប់ៗ ខាងមុខនេះ៕
សូមទស្សនា រូបភាព ខាងក្រោម




ប្រែសម្រួលដោយ៖ វណ្ណៈប្រភព៖ motortrend