ព័ត៌មានបច្ចេកវិទ្យា  ៖  បើយោងតាមសេចក្តីរាយការណ៍   របស់ទំព័រសារព័ត៌មានបរទេសgsmarena ​    កាលពីវេលាល្ងាចម្សិលមិញនេះ បានបញ្ជាក់អោយដឹងថា ទូរស័ព្ទដៃស្មាតហ្វូនApple iPhone 5    នឹងបន្តពង្រីកភាពល្បីល្បាញរបស់ខ្លួន ខណៈពេលដែលវានឹងធ្វើការចែកចាយទៅលើទីផ្សារចំនួន ៥៥ ប្រទេសទៀត  ក្នុងរយៈពេលមួយខែនេះ  ស្របពេលដែលរបាការណ៍ដដែលបន្ថែមថា នៅថ្ងៃទី៧ ធ្នូ ខាងមុននេះ វានឹងទៅដល់ប្រទេសកូរ៉េខាងត្បូង ដែលជាមូលដ្នានរបស់ក្រុមហ៊ុនអេឡិចត្រូនិចដ៏ធំរបស់ពិភពលោក ក៏ដូចជា ដៃគូប្រកួតប្រជែងផងដែរ នៅក្នុងក្រុង សេអ៊ូល។

width=464

រយៈពេលមួយសប្តាហ៍ក្រោយ ពោលគឺនៅថ្ងៃទី១៤ ធ្នូ ទីផ្សាររបស់ស្មានហ្វូន Apple iPhone 5 នឹងបន្តធ្វើការចែកចាយទៅ   ៣៣  ប្រទេសផ្សេងៗទៀត ដែលរួមមានដូចជា ៖ អាល់បានីប្រទេស អង់ទីហា្គ និង បាប៊ូដា , អាមេនី , បាហាម៉ាស , បារ៉ែន , បូលីវី , ប្រេស៊ីល , ឈីលី ,ចិន , កូស្តារីកា , សាយប្រើស , អេក្វាទ័រ , ហ្គែណាដា , ឥណ្ឌូនេស៊ី , អ៊ីស្រាអែល , ចាម៉ៃកា,ហ្សូដង់ , គុយវែត, ម៉ាសេដូនី , ម៉ាឡេស៊ី , មូលដូវា , ម៉ុនតេណាក្រូ, ប៉ាណាម៉ា , ប៉ារ៉ាហ្គាយភីលីពីន , ហ្គាតា , រុស្សី , អាហ្រ្វិកខាងត្បូង , អារ៉ាប់ប៊ីសាអូឌីធ , តៃវ៉ាន , ទួរគី , សហព័ន្ធអារ៉ាប់អីម៊ីរ៉េត និងប្រទេសវីណេហ្សូអេឡា ។

width=463

មិនត្រឹមតែប៉ុណ្ណោះ   ប្រភពសារព័ត៌មានដដែលបានបន្ថែមថា  នៅថ្ងៃទី២១​ ធ្នូ វានឹងបន្តចែកចាញទៅដល់ប្រទេសមួយចំនួនទៀត មានដូចជា ៖ វៀតណាម , ម៉ូរូកូ, សេណាហ្គាល់។ល។

គួរបញ្ជាក់ផងដែរថា ទូរស័ព្ទដៃស្មានហ្វូន Apple iPhone 5 កាលពីពេលកន្លងទៅត្រូវបានរកអោយឃើញថាបានចែកចាយទៅលើទីផ្សារចំនួន ៤៧ ប្រទេសរួចមកហើយ៕

ដោយ ៖ ពិសិដ្ឋប្រភព ៖ gsmarena