អាមេរិក៖ តាមការអោយដឹងពីគេហទំព័រដេលីមែល ដែលបានចុះផ្សាយកាលពីពេលថ្មីៗនេះថា នៅឯសហរដ្ឋអាមេរិកឯណ្ណោះ មានមនុស្សជាច្រើន បាននាំគ្នាងឿងឆ្ងល់ ហើយឈមើល មិនដាក់ពីភ្នែក ខណៈដែលពួកគេបានឃើញមនុស្សចម្លែកមួយ ហោះហើរលើផ្ទៃសមុទ្រ។

តែអ្វីដែលជាធាតុពិតនោះ គឺថា មនុស្សចេះហោះនោះ គឺជារូបមនុស្ស ដែលគេធ្វើអំពីក្រណាត់ ដែលដំណើរការ ដោយថាមពលបាក់តេរី នឹងតេឡេសម្រាប់ចុចបញ្ជា។ រូបមនុស្សចេះហោះនោះ ត្រូវបានរចនាឡើយដោយលោក Kyle Gough ។

លោក Kyle Gough បានបន្ដថា បន្ទាប់ពីបុណ្យឆ្លងចូលឆ្នាំសកលរួច ក៏បានយករូបមនុស្សនេះ មកបង្ហោះ ពោលគឺបង្ហោះចាប់តាំពីតំបន់ Dana Point ទៅដល់ Mendocino country និងបន្ទាប់មក គឺទៅដល់ឆ្នេរមហាមុទ្រប៉ាស៊ីភិច នៃរដ្ឋកាលីហ្វូញ៉ា។ នេះជាវីដូអូក្លីបសូមចុចដើម្បីមើល៕
ដោយ៖ នារីប្រភព៖ dailymail