រុស្ស៉ី៖ នៅពេលបង្ហោះរូបភាព នៃទន្លេភ្លើងមួយ​​កន្លែង ដែលត្រូវបានបុរសជនជាតិរស្ស៉ីម្នាក់រកឃើញ គឺបានធ្វើអោយមនុស្ស ជាច្រើនមានការភ្ងាក់ផ្អើលយ៉ាងខ្លាំង។

width=457

លោក Liudmila មានវ័យប្រហែលជា ៤៥ឆ្នាំ បាននិយាយថា ទន្លេភ្លើងមួយនេះ គឺលោកជាអ្នកផ្ដិតរូបភាព  ពោលគឺលោកបានសម្រេចចិត្ដ  ដោយមិនខ្លាចស្លាប់  ដើម្បីចូលទៅថតវាមក។

លោក Liudmila បានបន្តថា ទន្លេភ្លើងដ៏វែងមួយនេះ  ត្រូវបានកើតឡើង នៅតំបន់ Plosky Tolbachik ពោលគឺវាកើតឡើងនៅជុំវិញភ្នំ Kamchatka Peninsula ដែលជាភ្នំមួយ រកកល់នឹងផ្ទុះភ្នំភ្លើង ដែលមានទីតាំងនៅប៉ែកខាងកើតប្រទេសរុស្ស៉ី។

width=457

width=457

ទោះបីជាយ៉ាងណាក៏ដោយ ក៏ក្រុមអ្នកវិទ្យាសាស្រ្ដ នៅមិនទាន់ដឹងច្បាស់អំពី ប្រវែងពិតប្រាកដនៃទន្លេនេះទេ គេគ្រាន់តែដឹងថា ទន្លេនេះវែង ដែលមានភ្លើងហូរហ៊ុំព័ទតំបន់ភ្នំ និងមានពន្លឺភ្លឺដូចព្រះច័ន្ទ៕

ដោយ៖ ណារិន្ទប្រភព៖ dailymail