បើទោះជាមានវត្តមានតាំងតែពីយូរមកហើយ ប៉ុន្ដែ ភពរណបមួយរបស់ផែនដី ឬអាចហៅបានថា ព្រះចន្ទទីពីរ ទើបតែត្រូវបានគេរកឃើញ ខណៈវាកំពុងហោះហើរក្បែរផែនដី។

/

ព្រះចន្ទបាន និងកំពុងវិលជុំវិញផែនដី អស់រយៈពេលជាង ៤ពាន់លានឆ្នាំមកហើយ ប៉ុន្ដែ ដៃគូរបស់ព្រះចន្ទ ទើបតែហោះមកក្បែរផែនដី ប្រមាណជា ៧៧៥ឆ្នាំកន្លងមក ហើយវានឹងបន្តស្ថិតនៅក្បែរផែនដី ប្រហែលជាង ១សតវត្សទៀត។

/

/

ព្រះចន្ទទីពីរនេះ ត្រូវបានគេហៅថា 2014 OL339 ។ ព្រះចន្ទនេះ មានទទឹង ១៥០ម៉ែត្រ ហើយវាត្រូវចំណាយពេលប្រហែល ១ឆ្នាំ (៣៦៤,៩២ថ្ងៃ) ដើម្បីហោះបាន ១ជុំព្រះអាទិត្យ។ 2014 OL339 កំពុងតែហោះជិតផែនដី ដូច្នេះ វាក៏ត្រូវបានគេចាត់ទុកដូចជាព្រះចន្ទទីពីររបស់ផែនដី។

/

/

ទំព័រ New Scientist បានឱ្យដឹងថា 2014 OL339 បានហោះក្បែរផែនដីរបស់មនុស្ស ប្រមាណជា ៧៧៥ឆ្នាំមកហើយ ជាងនេះ វាក៏នឹងបន្តហោះក្បែរផែនដី ចំនួន ១៦៥ឆ្នាំទៅមុខទៀត។ ភពព្រះចន្ទ 2014 OL339 ត្រូវបានរកឃើញ គឺមានការរួមចំណែកដ៏ធំ របស់តារាវិទ្យូ Farid Char មកពីសកលវិទ្យាល័យ Antofagasta របស់ប្រទេសប្រេហ្សីល៕

ប្រែសម្រួលដោយ ៖ តារាប្រភព ៖ Daily Mail