បាងកក៖ បើយោងតាមក្រសួងវប្បធម៌នៃប្រទេសថៃ បានអោយដឹងថា ពួកគេទាមទារអោយមានការបកស្រាយពីសំណាក់អ្នកដឹកនាំកម្មវិធីបង្ហាញសម្ថភាពមួយដែលអនុញ្ញាតអ្នកចួលរួមប្រកួតស្រីមា្នក់ ធ្វើការសំដែងសមត្តភាពក្នុងការយកដើមទ្រូង ដែលគ្មានអ្វីបិទបាំងនោះ មកគូររូប ដែលកបានចាក់ផ្សាយនៅលើទូរទស្សន៏ជាតិរបស់ប្រទេសនេះ។

ប្រធាននៃក្រសួងវប្បធម៌ បានប្រាប់ដល់ AFP ថា៖​ សង្គមជាតិបានមានការរិះគន់យ៉ាងខ្លាំងទៅនឹងសកម្មភាពនេះ ហើយក៏កំពុងស្វែងរកការបកស្រាយផងដែរ។ បេក្ខនារីរូបនេះ បានឡើងសំដែងនៅក្នុងកម្មវិធី Thailand's Got Talent កាលពីថ្ងៃអាទិត្យ។

/

ដែលនៅក្នុងពេលនោះនាងបានសំដែង ដោយនាងបានដោះអាវ រូមទាំងអាវក្នុងរបស់នាង ហើយនាងបានចាក់ថ្នាំលាបទៅលើដើមទ្រូងរបស់នាង ហើយបានធ្វើការសំដែងដោយយកដើមទ្រូងរបស់នាងធ្វើការគូរូប ស្របពេលដែលគណៈកម្មាធិការបានមើលដោយមានភាពផ្ញាក់ផ្អើល និងមានទស្សនិកជនស្រែកហ៊ោរកញ្ជៀវផងដែរ។

ក្រោយមករឿងនេះ ក៏បានក្លាយជារឿងអាស្រូវមួយដែលក្នុងចំណោមមហាជនភាគច្រើនមានមតិរិះគន់យ៉ាងខ្លាំង ។ ដើម្បីអោយជ្រាបកាន់តែច្បាស់ថា ទិដ្ឋភាពរួមពេលដែលបេក្ខនារីរូបនេះកំពុងតែសំដែង ថាតើមានភាពភ្ញាក់ផ្អើលយ៉ាងណានោះ សូមប្រិយមិត្តតាមដានទស្សនាវីដេអូ clip នៅខាងក្រោមនេះទាំងអស់គ្នា៕

ដោយ ៖ រិទ្ធីប្រភព ៖ asiaone