ព័រទុយហ្គាល់៖ មានភ្លើងព្រៃមួយ យ៉ាងសន្ទោសន្ធៅ បានបំផ្លាញព្រៃឈើ ចំការ និងផ្ទះរបស់ប្រជាពលរដ្ឋជាច្រើន នៅក្នុងទីក្រុង Ourem ប្រទេសព័រទុយហ្គាល់។
យោងតាមបណ្តាញសារពត៌មាន BBC បានឱ្យដឹងថា មានប្រជាពលរដ្ឋ រាប់រយគ្រួសារបានជម្លៀសខ្លួនចេញពីលំនៅដ្ឋាន ដោយសារតែ ផ្ទះ ដីព្រៃ និងដំណាំចំការ ជាច្រើនទៀតរបស់ពួកគេ សរុបចំនួន ១,៧០០០ហិកតា ត្រូវបានឆេះបំផ្លាញ ដោយភ្លើងឆេះព្រៃ នៅក្នុងទីក្រុង Ourem។ ជាពិសេស បានបណ្តាលឱ្យមនុស្សម្នាក់ ស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍ ភ្លើងឆេះព្រៃខាងលើនេះ។
ករណីភ្លើងឆេះព្រៃខាងលើ ព័រទុយហ្គាល់ បានអំពាវនាវឱ្យ សហគមអឺរ៉ុប បញ្ជូននូវយន្តហោះពន្លត់អគ្គិភ័យចំនួន ៤គ្រឿង ដើម្បីទប់ស្កាត់ និងពន្លត់ភ្លើងឆេះព្រៃ កុំឱ្យឆេះរាលដាលទៅកាន់តំបន់ផ្សេងទៀត ឱ្យបានទាន់ពេលវេលា៕



ដោយ៖ វណ្ណៈប្រភព៖ BBC