ភ្នំពេញៈ តារាសម្តែងស្រីស្រស់វ័យក្មេង មានភាពលេចធ្លោរខ្លាំង តាមរយៈការគ្រង តំណែងតួឯក ជាបន្តបន្ទាប់ នៅក្នុងផលិតកម្ម មហាហង្ស កញ្ញា ភិន សុដាលីស កន្លងមកធ្លាប់តែ ប្រកាសក្តែងៗ ថា ខ្លួនចង់ទទួល បានកេរ្តិ៍ឈ្មោះ បោះសំឡេងនៅ ក្នុងពិភពសិល្បៈ ដូចជាតារារៀមច្បងល្បីៗនោះ ស្រាប់តែថ្មីៗនេះ នាងបានប្រាប់ឲ្យដឹងថា ពេលនេះសិល្បៈ គ្រាន់តែជាការងារ បន្ទាប់បន្សំ កម្សាន្តសប្បាយតែប៉ុណ្ណោះ។
តារាស្រស់វ័យក្មេង ដែលមានរូប សម្រស់ស្រស់សោភា អំណោយផលពីធម្មជាតិ កញ្ញា ភិន សុដាលីស បានប្រាប់ Looking TODAYឲ្យដឹងថា ពេលនេះនាងមិនសូវ ទទួលការងារសិល្បៈទេ គឺនាងផ្អាកសិល្បៈ មួយរយៈពេលហើយ ដោយសារតែនាងកំពុងតែ មមាញឹកជាមួយការសិក្សា ។ អ៊ីចឹងហើយបាន ជានាងសុខចិត្តទុក ការងារសិល្បៈ ចោលមួយឡែក និងទុកពេល សម្រាប់ការសិក្សាវិញ។
តារាស្រីវ័យក្មេង ភិន សុដាលីស បានប្រាប់ឲ្យដឹងថា ពេលនេះខ្ញុំផ្អាក មិនសូវទទួល ការងារសិល្បៈទេ ព្រោះថា ជាប់រវល់ជាមួយការសិក្សាច្រើន ព្រោះថាខ្ញុំរៀនផ្នែក ឌីហ្សាញ នៅសាលា លីមកុកវីង គឺមានការលំបាក ច្រើនក្នុងការសិក្សា ដែលតម្រូវឲ្យខ្ញុំ យកចិត្តទុកដាក់ និងចំណាយពេលវេលាច្រើន ទៅលើការសិក្សា ។ ចំណែកឯការងារ សិល្បៈគ្រាន់ តែជាការងារបន្ទាប់បន្សំ នៅពេលខ្ញុំទំនេរអាច ដកឃ្លាពីការសិក្សាបាន ខ្ញុំនឹងទទួល ការងារសិល្បៈ។
ជាមួយគ្នានោះដែរ តារាស្រីស្រករក្រោយ ដែលទាក់ទាញប្រជាប្រិយភាព តាមរយៈការសម្តែងរឿង ជាតួឯកបន្តបន្ទាប់ កញ្ញា ភិន សុដាលីស បានអួតផងដែរថា ពេលនេះនាង ក៏កំពុងតែត្រៀមខ្លួន ថតរឿងថ្មី ពោលប្រហែលជា ២ទៅ៣រឿងឯណោះ។ តែនាងមិនទាន់ដឹងថា ត្រូវចាប់ផ្តើមថត នៅពេលណាទេ ដោយសារតែ កំពុងតែជាប់ដៃជាមួយ នឹងការសិក្សាចាំទំនេរ បន្តិចបានចាប់ផ្តើមគិតគូរ ប្រ-ឡូកឲ្យបានជោគជាំ ជាមួយការងារសិល្បៈ ៕






ផ្តល់សិទ្ធិដោយ៖ ដើមអំពិល