ប្រទេសចិនបានកំពុងតែជួបប្រទះជាមួយបញ្ហាយ៉ាងធំគឺបញ្ហាខ្យល់ពុល ខណៈដែលរដ្ឋាភិបាលបានចេញប្រកាសអាសន្នសុំឱ្យប្រជាពលរដ្ឋកុំចេញទៅក្រៅនៅតែក្នុងផ្ទះ និងត្រូវពាក់ម៉ាស់ការពារហ្គាសប្រសិនបើចេញទៅក្រៅ។រយៈពេលជាង ១ សប្ដាហ៍មកហើយបើគិតមកដល់ថ្ងៃនេះ ស្ថានភាពគុណភាពខ្យល់ហាក់ដូចជាមិនមានការផ្លាស់ប្ដូរទាល់តែសោះ ដោយសារតែអាកាសធាតុត្រជាក់គួបផ្សំជាមួយខ្យល់មិនសូវបក់វាបណ្ដាលឱ្យខ្យល់ពុលនៅវិលវុលពេញទីក្រុងប៉េកាំង។វិជ្ជបណ្ឌិតមន្ទីរពេទ្យ Chaoyang និង pediatric Beijing Institute បានប្រាប់ឱ្យដឹងថាក្នុងរយៈពេលជាង ១ សប្ដាហ៍កន្លងមកនេះមានក្មេងៗជាង ១០០០ នាក់ត្រូវបានចូលសម្រាកមន្ទីរពេទ្យដោយសារតែមានបញ្ហាសួតធ្ងន់ធ្ងរបណ្ដាលមកពីខ្យល់មានជាតិពុល។តាមប្រភពព័ត៌មានបានឱ្យដឹងថាការលក់ម៉ាស់ពាក់ការពារខ្យល់ និងម៉ាស់ច្រោះខ្សល់បានឡើងថ្លៃ ១ ជា ៣ ក្នុងរយៈពេលនៃការរងគ្រោះព្រោះខ្យល់ពុលនេះ ជាហេតុនាំឱ្យប្រជាពលរដ្ឋមិនមានលទ្ធភាពក្នុងការទិញប្រើប្រាស់បានគ្រប់គ្នានោះទេ៕




ដោយ៖ ផានិតប្រភពពី៖ K14