នៅក្នុងពិព័រណ៍រថយន្ដអន្ដរជាតិចិនឆ្នាំ ២០១២ ដែលកំពុងត្រូវបានធ្វើឡើងនៅក្រុងប៉េកាំងក្រុមហ៊ុន Honda ​បានឧទ្ទេសនាមម៉ូដែលរថយន្ដ C Sedan និង S Minivan គ្រោងនឹងត្រូវបានផលិតឡើងនៅឆ្នាំក្រោយ។

រថយន្ដម៉ូដែល S Minivan

យោងតាមក្រុមហ៊ុនផលិតរថយន្ដជប៉ុន អក្សរ S នៅក្នុងឈ្មោះរថយន្ដនេះគឺជាអក្សរកាត់របស់ពាក្យ “Stylish”, “Smart” និង “Surprise” (ស្ទីល ឆ្លាតវៃ និងបង្កការភ្ញាក់ផ្អើល)។

ក្រុមហ៊ុន Honda បានអោយដឹងថា ម៉ូដែល S Minivan ដំណើរការដោយប្រព័ន្ធ hybrid (បច្ចុប្បន្នគេនៅមិនទាន់ដឹងថា ជាប្រភេទអ្វី) មានកាប៊ីន ធំទូលាយ។

ក្រុមហ៊ុននេះក៏បាននិយាយថា ម៉ូដែល S Minivan ​គឺជារថយន្ដមួយប្រភេទ តាមគម្រោងនឹងត្រូវបានផលិតឡើង និងមានវត្តមាននៅលើទីផ្សារចិនក្នុងពេលឆាប់ៗខាងមុខតាមរយៈក្រុមហ៊ុន Dongfeng Honda Automotive ។
/
/
/

រថយន្ដម៉ូដែល C Sedan

ក្រុមហ៊ុន Honda បានអោយដឹងថា អក្សរ “C” គឺជាអក្សរកាត់នៃពាក្យ “Cool”, “Challenge”និង “China” (អស្ចារ្យ ប្រកួតប្រជ្រែង និងប្រទេសចិន)។ ម៉ូដែលរថយន្ដទំនើបនេះនឹងត្រូវបានផលិតឡើងសម្រាប់ទីផ្សារប្រទេសចិនតែប៉ុណ្ណោះ ហើយវានឹងត្រូវបានផលិតដោយក្រុមហ៊ុន Guangqi Honda Automobile ៕
/
/
/
ដោយ ៖ សូរីយ៉ាប្រភព ៖ DT