នារីវ័យ ២១ឆ្នាំម្នាក់ ជាជនជាតិចិន បានសម្រេចចិត្តស្លៀកពាក់រ៉ូបអាពាហ៍ពិពាហ៍ រួចឈរនៅក្នុងទីលាន Zhengzhou ដើម្បីសុំការថើបពីបណ្ដាបុរសប្លែកមុខ ឆ្លងកាត់ទីនោះ។

ថ្ងៃទី ១១ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ ត្រូវបានក្រុមយុវវ័យចិន ចាត់ទុកជាថ្ងៃបុណ្យនៃភាពនៅលីវ។ថ្វីបើត្រូវបានគេហៅថា ថ្ងៃបុណ្យនៅលីវ ប៉ុន្ដែនេះគឺជាឱកាសល្អសម្រាប់ក្រុមយុវវ័យដែលនៅលីវ ស្វែងរកស្នេហារបស់ខ្លួន។នៅក្នុងឱកាសនេះដែរ គេឃើញនារីម្នាក់ ឈ្មោះ Sign Zhuqing អាយុ ២១ឆ្នាំ ដែលមានជម្ងឺថ្លើមប្រភេទ B បានសម្រេចចិត្តស្លៀកពាក់ឈុតកូនក្រមុំ រួចឈរនៅក្នុងទីលាន Zhengzhou ដើម្បីសុំការថើបពីបណ្ដាបុរសប្លែកមុខ ឆ្លងកាត់ទីនោះ។ បុរសណាដែលបានមកថើប នាងនឹងជូនផ្កាកុលាបមួយទងជាអនុស្សាវរិយ។ ក្រៅពីនេះ នៅក្បែរ Zhuqing ក៏មានផ្ទាំងបដាមួយដែលសរសេរថា  ជម្ងឺរលាកថ្លើមប្រភេទ B គឺឆ្លងតាមរយៈតែការរួមភេទ ឈាម និងការពរផ្ទៃតែប៉ុណ្ណោះ។ ការថើបមិនអាចឆ្លងមេរោគនេះនោះទេ។
width=447
width=450
នាង Zhuqing បានអោយដឹងថា មូលហេតុដែលខ្លួនធ្វើបែបនេះគឺដើម្បីផ្សព្វផ្សាយនូវការយល់ដឹងអំពីជម្ងឺរលាកថ្លើមប្រភេទ B ​ដល់មនុស្សទូទៅ និងដើម្បីបំបាត់ការរើសអើង និងការសម្រេចចិត្តរៀបការជាមួយអ្នកមានផ្ទុកមេរោគនេះ៕
ដោយ ៖ សីហាប្រភព ៖ baidu