អង់គ្លេស៖ យន្ដហោះដឹកអ្នកដំណើរមួយរបស់អង់គ្លេស គឺ Boeing 777 ត្រូវបានចុះចតជាបន្ទាន់នៅលើទឹកដីប៉ាគីស្ថាន នោះដោយសារតែមានភាពមិនប្រក្រតី  នៅលើយន្ដហោះ ពោលគឺបង្កឡើងដោយបុរស ជាជនជាតិអង់គ្លេសពីរនាក់។

width=447

លោក Noman Rizvi  អ្នកដំណើរម្នាក់ក្នុងចំណោម  អ្នកដំណើរ ៣០៨នាក់ បាននិយាយថា លោកពិតជាមានការភ្ងាក់ផ្អើលយ៉ាងខ្លាំង ខណៈដែលយន្ដហោះ របស់លោក ត្រូវទៅចុះចតនៅឯទីក្រុង Manchester របស់អង់គ្លេស  តែបែរជាអ្នកធ្វើការលើយន្ដហោះ   បានប្រាប់ថា យើងត្រូវចុះចតនៅលើព្រលានយន្ដហោះអន្ដរជាតិប៉ាគីស្ថានសិន នោះគឺដោយសារតែ ពួក យើងបានជួបនូវគ្រោះធម្មជាតិដ៏អាក្រក់មួយ។

width=448

លោក Rizvi បានបន្ដថា នៅពេលដែលយន្ដហោះចុះចត រួចមានក្រុមប៉ូលីស មកចាប់បុរសពីរនាក់ដែលគេសង្ស័យថា ជាក្រុមចោរកម្មនោះ ទើបពួកយើងដឹងថា មានរឿងបែបនេះកើតឡើង ហើយក្រោយមកទៀត នៅពេលយើងក្រឡេកមើលទៅក្រៅតាមមាត់បង្អួចយន្ដហោះទើបដឹងថាពុំមានគ្រោះធម្មជាតិអីផង។

width=447

ទោះបីជាយ៉ាងណាក៏ដោយ ក៏យើងសូមសរសើរដល់ក្រុមការងារ នៅលើយន្ដហោះ ដែលចេះបង្វែរស្ថានភាព ដើម្បីកុំអោយអ្នកដំណើរ មានការភ័យតក់ស្លុត។ នេះជាវីដេអូក្លីប សូមចុចដើម្បីមើល៕

ដោយ៖ រដ្ឋាប្រភព៖ newsday