ក្នុងពេលដែលព័ត៌មានចចាមអារាមជាច្រើនពី iPhone 5 កំពុងតែធ្ធើឲ្យរញ្ជួយពេញពិភពបច្ចេកវិទ្យា ថ្មីៗនេះនៅលើគេហទំព័រមួយ ទើបតែលេចចេញនូវគំរូទូរស័ព្ទសាកល្បងនៃ iPhone 4 បង្កឲ្យមានការចាប់អារម្មណ៍ច្រើនគួរសមដែរ។
ចំនុចដែលគួរឲ្យចាប់អារម្មណ៍បំផុតនៃផលិតផលនេះ គឺនិមិត្តសញ្ញា Poke Ball លើផ្នែកខាងក្រោយនៃទូរស័ព្ទ (មិនមែនជា logo Apple) និងអក្សរ iPhone ត្រូវបានជំនួសដោយអក្សរ Prototype ដែលជារឿងមួយយើងមិនដែលបានឃើញពីមុនមក។ ទូរស័ព្ទនេះត្រូវបានដាក់លក់នៅលើ eBay ជាមួយតំលៃចាប់ផ្តើម 4.500 USD និងតំលៃសំរាប់លក់គឺដល់ទៅ 10.000 USD។
 
រូបភាពដំបូងបានឲ្យឃើញថា ទូរស័ព្ទ iPhone 4 គំរូសាកល្បង មិនបានធ្វើការដំឡើងភ្ជាប់ដោយចាប់ខ្ចៅនោះទេ គឺប្រើប្រាស់គ្រឿងយន្តកិបភា្ជប់យ៉ាងពិសេស។ ប៊ូតុងពីរសំរាប់បន្ថយ និងតំឡើងសំលេងក៏មិនឃើញមានដាក់សញ្ញា(+) និង(-)នៅពីលើ។ ទន្ទឹមនឹងនោះ Smartphone បានប្រើប្រាស់SoftwareTestដោយឡែករបស់ Appleមិនមែន iOSឡើយ ហើយប្រើប្រាស់ font អក្សរ Adobe Myriad សរសេរអក្សរនៅលើផ្នែកខាងក្រោយទូរស័ព្ទ៕
/
width=500
/
/
/
/
/
/
/
/
width=500
ដោយ៖ សិលាប្រភព៖ k14 & VE