/បុណ្យសព្វមួយនៅប្រទេស Egypt បានផ្លាស់ពីទឹកភ្នែកមកជាការសើចសប្បាយចិត្តនៅពេលដែលសាកសពបានរស់ឡើងវិញ។ Hamdi Hafez al-Nubdi អាយុ ២៨ ឆ្នាំជាអ្នករត់តុមកពី Naga al-Simmanm នៅក្បែរទីក្រុង Luxor ត្រូវបានគេប្រកាសថា បានស្លាប់ដោយសារបញ្ហាគាំងបេះដូងនៅពេលដែលគេកំពុងធ្វើការក្នុងហាង រូបកាយរបស់គេត្រូវបានគេយកទៅកប់ក្រោយពេលដែលគ្រូពេទ្យបានបញ្ជាក់ថាស្លាប់ តែរូបកាយរបស់គេនៅក្ដៅនៅឡើយ។ក្រុមគ្រួសាររបស់គេជឿជាក់ថា al-Nubdi បានស្លាប់ ហើយពួកគេបានលាងសម្អាតសាកសពនោះផងតែក្រោយពេលដែលគេសង្កេតឃើញថាខ្លួនរបស់គាត់នៅមានកំដៅនោះគេបានយកសាកសពនោះទៅមន្ទីរពេទ្យហើយគ្រូពេទ្យបានឆែកមើលសារជាថ្មីឃើញថាបេះដូងរបស់គាត់នៅដើរនៅឡើយដោយមានអការៈខ្សោយជាខ្លាំង។ ក្រោយមកក្រុមគ្រូពេទ្យបានប្រញ៉ាប់ប្រញ៉ាល់ក្នុងការជួយសង្រ្គោះបុរសម្នាក់នោះ ដោយក្រុមគ្រួសារមិនចង់លុបចោលពិធីបុណ្យសពពួកគេបានប្រែបុណ្យសពនោះជាពិធីជប់លៀងទៅវិញ។

ដោយ៖ Blankប្រភពពី៖ Daillymail