អន្តរជាតិ ​៖  បើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស  ដែលបានទើបតែបានចេញផ្សាយនាពេលថ្មីៗនេះ បានអោយដឹងថា បុរសវ័យ ២៤ ឆ្នាំម្នាក់ ដែលជាជនជាតិអេហ្ស៊ីបត្រូវបានរកអោយដឹងឃើញថា  ​ បានបំបែកឯតទគ្គកម្មពិភពលោក  ដោយសារតែគាត់មានសាច់ដុំដើមដៃដល់ទៅ ៣១ អ៊ឹង (inch) ឯណោះ ។

width=486

គួរបញ្ជាក់ផងដែរថា បុរសវ័យ ២៤ ឆ្នាំរូបនោះ មានឈ្មោះថា Moustafa Ismail ហើយអ្វីដែលរិតតែប្លែកអស្ចារ្យនោះគឺថា គាត់ត្រូវបានគេផ្តល់រហស្សនាមថ្មីមួយទៀតនោះគឺ បុរស Popeye ខណៈពេលដែលសាច់ដុំដើមដៃរបស់គាត់មានទំហំដល់ទៅ ៣១ អ៊ឹង (inch) ឯណោះ ស្របពេលដែលទំហំនេះផ្ទាល់ គឺជាតួលេខទូទៅនៃចង្កេះខោរបស់មនុស្សប្រុសពេញវ័យ។

width=487

គួររំឮកផងដែរថា  លោក   Ismail  គឺជាបុរសម្នាក់ដែលចូលចិត្តទៅនឹងការហាត់ប្រាណ យ៉ាងខ្លាំងស្របពេលដែលមកទល់នឹងពេលនេះ គាត់អាចលើករបស់អ្វីមួយដែលមានទម្ងន់ដល់ទៅជាង ២២៦ គីឡូ ឯណោះ។ ដើម្បីអោយជ្រាបកាន់តែច្បាស់ថាតើ បុរស Popeye មានដើមដៃធំកំរិតណានោះ សូមតាមដានទស្សនានូវវីដេអូឃ្លីបខ្លីខាងក្រោមនេះបន្តិចទៅ ៖

ដោយ ៖ មង្គលប្រភព ៖ Spy