ភ្នំពេញៈ តារាសម្តែង ស្រីរូបស្រស់ដែលជាប់ឈ្មោះ ជាតារាសិចស៊ី និងចូលចិត្តប្រើប្រាស់សម្ភារៈ និយម កញ្ញា ព្រីម លីហ្សា កាលពីពេលថ្មីៗនេះបានបង្ហោះ រូបថតសម្ញែងសម្ភារៈប្រើប្រាស់ របស់នាង ដែលមើលទៅសុទ្ធសឹង តែជាម៉ាកល្បីៗ ហើយមានតម្លៃថ្លៃ ដើម្បីទាក់ទាញការចាប់ អារម្មណ៍និងបង្កើនការ គាំទ្រមកលើរូបនាង បន្ថែមមួយកម្រិតទៀត។
តារាស្រីដែលជាប់ឈ្មោះ ជាតារាដែលសិចស៊ីចូលចិត្ត ស្លៀកពាក់បង្អួតសាច់ ដើមទ្រូងសខ្ចីដ៏ ទ្រលុកទ្រលន់ កញ្ញា ព្រីម លីហ្សា ថ្មីៗនេះនាងបានបង្ហោះរូបថតជាច្រើនសន្លឹកនៅលើ បណ្តាញទំនាក់ទំនងសង្គម Facebook របស់នាង ដោយនៅក្នុង រូបថតទាំងអស់នោះ មានរូប ថតមួយសន្លឹកដែលធ្វើឲ្យ Friend របស់នាងមានការភ្ញាក់ផ្អើល នៅពេលដែលឃើញនាង បង្ហាញ ពីសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន នៅពេញគ្រែបែបនេះ។
ព្រីម លីហ្សា តារាដែលចូលចិត្ត លេងម៉ូដសម្លៀកបំពាក់ថ្លៃៗ ធ្លាប់បានអួតប្រាប់Looking TODAYឲ្យដឹង ថានាងចូលចិត្តលេងម៉ូដ សម្លៀកបំពាក់ហ៊ឺហារ ជាមួយសម្ភារៈនិយមដែល មានតម្លៃថ្លៃម៉ាកល្អៗ ព្រោះថាការប្រើប្រាស់សម្ភារៈ ទាំងអស់នោះអាចធ្វើឲ្យខ្លួន នាងកាន់តែមានភាព ទាក់ទាញនិងស្រស់ស្អាត។ ទោះបីជា ជីវិតរបស់នាងមិនមាន លុយយ៉ាងណាក៏ដោយ សំខាន់គឺភាពស៊ីវិល័យ ដែលជាសំបកខាងក្រៅ របស់នាងមើលទៅប្លែកភ្នែក អ្នកនៅជុំវិញខ្លួនកោតសរសើរ នាងទៅបានហើយ។
កុំឲ្យខាតពេលយូរ ទៅទស្សនាជាមួយ Looking TODAY ទាំងអស់គ្នា ថាតើសម្ភារៈ ដែល កញ្ញា ព្រីម លីហ្សា បង្អួតនៅលើ Facebook របស់នាងថាតើមានអ្វីខ្លះ?





ផ្តល់សិទ្ធិដោយ៖ ដើមអំពិល