ភ្នំពេញៈ កន្លងមក កញ្ញា ព្រីម លីហ្សា មិនសូវទទួលការងារក្នុងស្រុកប៉ុន្មានទេ ដោយសារតែនាងមានការមមាញឹក ការងាររកប្រាក់នៅក្រៅស្រុក ហើយអាចរកចំណូលបានច្រើនជាងចំណូលក្នុងស្រុក ទើបនាងមិនសូវអើពើទទួលការងារសម្ដែងក្នុងស្រុក ។ តែក្រោយពីនាង បានទទួលពានប្រជាប្រិយភាព ប្រចាំឆ្នាំនេះរួច គេសង្កេតឃើញថា នាងហាក់មានភាពប្រែប្រួល ដោយនាងបានផ្អាកការងារក្រៅស្រុក ដោយមានគម្រោងក្នុងការចេញថតរឿង ក្នុងពេលឆាប់ៗខាងមុខនេះ ។

ជួបជាមួយ LookingTODAY តាមទូរស័ព្ទ កាលពីពេលថ្មីៗកន្លងទៅនេះ កញ្ញា ព្រីម លីហ្សា បានប្រាប់ឲ្យដឹងថា បច្ចុប្បន្ននាងមានការមមាញឹក ជាមួយការងារច្រើនគួរសម ហើយពេលនេះត្រូវផ្អាកការងារចេញក្រៅស្រុកមួយរយៈសិន ព្រោះកំពុងតែ ជាប់ដៃថត ឈុតខារ៉ាអូខេ និងត្រៀមថតរឿងថ្មី ។

តារាស្រីរូបស្រស់កូនកាត់បីសាសន៍ ព្រីម លីហ្សា បានប្រាប់ឲ្យដឹងថា ខ្ញុំមិនសូវទទួលការងារក្រៅស្រុកទេ ព្រោះថាកំពុងតែ ចាប់ផ្តើមការងារ ក្នុងស្រុក ដោយសារកន្លងមក ធ្លាប់មានម្ចាស់ផលិតកម្មទាក់ទងខ្ញុំច្រើន តែខ្ញុំតែងតែបដិសេធ មិនទទួល តែពេលនេះមានពេលទំនេរ អាចដកឃ្លាបាន ទើបទទួលថតរឿងថ្មី តែម្តងទៅ ..! ។

កញ្ញា លីហ្សា បានប្រាប់ឲ្យដឹងថា នាងមិនទាន់ចង់បង្ហើបពីចំណងជើងរឿង ក៏ដូចជាពេលវេលាក្នុងការថតនិងការដាក់បញ្ចាំងទេ តាមពិតទៅនាង ក៏ចង់សាកល្បង ក្នុងការថតរឿងថ្មីមួយនេះដែរ ។ សង្ឃឹមថានឹងអាចទទួលបានការគាំទ្រពីទស្សនិកជន ក្រោយពីរឿងនោះថតចប់ដាក់បញ្ចាំង ចំពោះគម្រោងថតរឿងនេះ នាងមានចង់ថតយូរហើយ មិនមែនទើបតែបានពានហើយទើបចាប់ផ្តើម ចូលប្រឡូកក្នុងសិល្បៈខ្លាំងទេ ៕

ព័ត៌មានកំសាន្ត ស្តីពីតារាៗ ដ៏សម្បូរបែប ជាច្រើនទៀត សូមចុចត្រង់នេះ !!!

Looking

Looking

Looking

Looking

Looking

ដោយ៖ LookingTODAYផ្តល់សិទ្ធិដោយ៖ ដើមអំពិល