តើលោកអ្នកជឿលើសំណាងដែរឬទេ? ប្រាកដណាស់ មនុស្សមួយចំនួនមានជំនឿទៅលើសំណាង រីឯមនុស្សមួយចំនួនផ្សេងទៀត មិនជឿទៅលើព្រេងសំណាងអ្វីនោះទេ ។ តែពេលនេះ ទំព័រ Camnews សូមបង្ហាញនូវអត្ថបទ ដែលទាក់ទងទៅនឹងភ័ព្ទព្រេងសំណាង របស់បុរសអនាថាជនជាតិអាមេរិកម្នាក់ រើសបានប្រាក់ដល់ទៅ ៧៧,០០០ ដុល្លារឯណោះ។

ជនអនាថាឈ្មោះ Timothy Yost ដែលមានសំណាងរើសបានលុយដល់ទៅ $77,000បើតាមប្រភពពត៌មាន បានអោយដឹងថា បុរសអនាថាម្នាក់នេះមានឈ្មោះថា Timothy Yost បានសំរេចទៅសំរាកនៅឯឧទ្យានជាតិនារដ្ឋ Texas សហរដ្ឋអាមេរិកហើយខ្លួនគាត់ក៏មិននឹកស្មានថាគាត់មានសំណាងអីដល់ថ្នាក់នេះ ។ បុរសអនាថារូបនេះបានរើសបាននូវកាបូបមួយដែលពោរពេញទៅដោយសាច់ប្រាក់សុទ្ធជាង ៧៧,០០០ ដុល្លារ ខណៈពេលដែលរូបគាត់ចូលទៅលាងជើងនៅក្នុងទន្លេ Colorado នារដ្ឋមួយនេះ។

ក្រោយមក បុរសរូបនេះបានយកលុយទៅធនាគារ តែត្រូវភ្នាក់ងារនៅឯធនាគារមានការសង្ស័យនិងរាយការណ៏ទៅប៉ូលីស ភ្លាមៗនោះ ប៉ូលីសក៏បានរក្សាទុកលុយទាំងអស់នោះសិន ដោយរង់ចាំការស៊ីបអង្កេតរកម្ចាស់ដើម ក៏ដូចជាពួកគេបានគិតថា វាគឺជាលុយកខ្វក់។
លោក Timothy Yost ពេលកំពុងធ្វើកិច្ចសម្ភាសន៏
តែក្រោយមក បើយោងតាមសម្តីរបស់អគ្គស្នងការប៉ូលីសនារដ្ឋ Texas គឺលោក Michael Blakeបានអោយដឹងថា ៖ ក្នុងអំឡុងពេលដែលប្រកាសរកម្ចាស់ដើមមិនឃើញ ទ្រព្យសម្បត្តិទាំងឡាយដែលបុគ្គលណាមួយរើសបាននោះប្រាកដណាស់និងក្លាយជាកម្មសិទ្ធរបស់គេ ដូច្នេះនាពេលនេះភ្នាក់ងារមានសមត្តកិច្ចបានប្រកាសថា សាច់ប្រាក់ទាំងអស់នេះ និងក្លាយទៅជាកម្មសិទ្ធរបស់ជនអនាថារូបនេះ។ ហើយវាគឺជារឿងមួយ ដែលប្រជាពលរដ្ឋភាគច្រើនបានដឹងលឺ និងនិយាយតៗគ្នាថា បុរសរូបនេះសំណាងអី ក៏សំណាងយ៉ាងនេះ៕
ប្រភព ៖ មង្គលប្រភព ៖ weekio