ឥណ្ឌូនេស៊ី៖ នៅពេលដែលគេបង្ហោះរូបភាព នៃពពួកសត្វពីរប្រភេទបានខំាគ្នា គឺបានធ្វើអោយមនុស្សជាច្រើនមានការភ្ងាក់ផ្អើលយ៉ាងខ្លាំង នោះគឺសត្វកណ្ដូប ដែលខ្លួនទើបសកចេញពីទ្រនំសំបកចាស់ មិនបានប៉ុន្មាននាទីផង គឺត្រូវបានសត្វអង្ក្រង ធ្វើការវាយប្រហារយ៉ាងចាស់ដៃ។

លោក Adhi Prayoga មានវ័យ ៤១ឆ្នាំ បាននិយាយថា រូបភាពបែបធម្មជាតិ និងមានលក្ខណៈពិតៗនេះ ត្រូវបានលោកផ្ដិតពីតំបន់ព្រៃមួយដែលមានឈ្មោះថា Matram នៅប្រទេសឥណ្ឌូនេស៊ី។ លោក Adhi បានបន្ថែមថា នៅពេលដែលសត្វកណ្ដូប បាននឹងកំពុងតែសកចេញពីសំបកចាស់របស់វា ស្រាប់តែសត្វអង្ក្រងឃើញមានសភាពទន់ ដោយស្មានតែចំណីឆ្ងាញ់របស់វា វាក៏បានខំាតែម្ដង គឺបានខំាជាប់ដល់ទៅ៤០នាទីឯណ្ណោះ ដែលនេះ គឺប្រហែលជាធ្វើអោយសត្វកណ្ដូបឈឺផ្សារយ៉ាងខ្លាំង។


លោក Adhi បានបន្ដទៀតថា ដោយសារតែមានលក្ចណៈធម្មជាតិពេក នៃការរស់នៅរបស់ក្រុមសត្វដែលរស់ក្នុងព្រៃ ទើបគាត់បានថតវាទុក។ តែក្រោយមកគាត់ក៏បានបង្ហោះរូបភាពនេះ ចូលទៅក្នុងគេហទំព័រអ៊ីនធរណេត ដើម្បីអោយមនុស្សបានដឹង និងឃើញ៕
ដោយ៖ នារីប្រភព៖ newsday