មហាជួបជុំរបស់កូរ៉េខាងជើង ដែលរួមបញ្ចូលទាំងមហាព្យុហយាត្រាយោធា កាលពីថ្ងៃទី ១៥មេសា នៅក្រុង Pyongyang អាចត្រូវបានគេមើលឃើញច្បាស់ពីផ្កាយរណប។
កូរ៉េខាងជើងមានឈ្មោះល្បីក្នុងការបង្កើតមហាជួបជុំ ដែលមានមនុស្សចូលរួមឡើងដល់រាប់ម៉ឺននាក់ និងប្រើប្រាស់មនុស្ស ឬផ្ទាំងក្រណាត់មានពណ៌ស្រស់ៗតម្រៀបបានជាជ័យឃោសន៍នយោបាយ ឬរូបភាពធំៗនៅលើទីលាននានាក្នុងក្រុង Pyongyang ។ ការជួបជុំមហាជនមួយដែលត្រូវបានធើ្វឡើងកាលពីសប្ដាហ៍មុនដើម្បីរំឮកវិញ្ញាណក្ខន្ធ និង ខួបលើកទី ១០០ឆ្នាំនៃថ្ងៃកំណើតរបស់មេដឹកនាំ Kim Il Sung ក៏ដូចគ្នានេះដែរ។
រូបភាពមហាជួបជុំនៅទីលាន Kim Il Sung ត្រូវបានថតពីផ្កាយរណបកាលពីថ្ងៃទី ១៥មេសា
ប៉ុន្ដែ លើកនេះ សារដែលត្រូវបានគេធ្វើឡើងដោយរៀបហ្វូងមនុស្សនៅទីលានកណ្ដាលរដ្ឋធានី Pyongyang មានទំហំធំរហូតដល់គេអាចមើលឃើញយ៉ាងច្បាស់ពីអាវកាស។
រូបថតមួយដែលត្រូវបានថតកាលពីថ្ងៃទី ១៥មេសារបស់ផ្កាយរណបមួយក្នុងអាវកាសដែលត្រូវបានទំព័រ DigitalGlobe ចុះផ្សាយ បានបង្ហាញថា មនុស្សទាំងឡាយស្លៀកពាក់ខោអាវពណ៌លឿង និងក្រម ដែលបានចូលរួមក្នុងពិធីមហាជួបជុំនៅទីលាន Kim Il Sung បានតម្រៀបគ្នាជាអក្សរ រុងរឿង ជាភាសាកូរ៉េ។ ការជួបជុំនេះក៏មានមហាព្យុហយាត្រាយោធាមួយដែលបង្ហាញពីកាំជ្រួចអន្ដរទ្វីបរបស់កូរ៉េខាងជើង ដែលក្រោយមក ក្រុមអ្នកវិភាគថ្លែងថា វាគ្រាន់តែជាកាំជ្រួចក្លែងក្លាយ៕
ដោយ ៖ សូរីយ៉ាប្រភ ៖ AP