ទោះបីជា នៅមិនទាន់មានអ្នកណាដឹងប្រាកដថា Apple ពិតជាបង្ហាញណែនាំនូវ iPhone អេក្រង់ធំ ឬក៏អត់? អ្វីៗទាំងអស់ដែលពិភពបច្ចេកវិទ្យាបានដឹងពី iPhone 6 នៅពេលបច្ចុប្បន្ននេះ គឺសុទ្ធតែជា ព័ត៌មានចចាមអារាម ក៏ដូចជាការប៉ាន់ស្មានតែប៉ុណ្ណោះ។ បើទោះជាយ៉ាងណាក្តី Samsung នៅតែ បង្ហោះនូវ វីដេអូពាណិជ្ជកម្មមួយ ដោយធ្វើការចំអកចំៗទៅលើ iPhone 6 ក្នុងពេលដែលស្មាតហ្វូន មូួយនេះនៅមិនទាន់បាន បង្ហាញខ្លួននៅឡើយ។

តួអង្គពីររូប នៅក្នុងវីដេអូលើកនេះ ក៏ដូចជាបណ្តាវីដេអូដែលបានបញ្ចេញមកមុនៗដូច្នេះដែរ ពោលគឺ មនុស្សម្នាក់កាន់ប្រើ iPhone ហើយមនុស្សម្នាក់ទៀតប្រើស្មាតហ្វូនរបស់ Samsung។ ក្នុងពេលដែល អ្នកប្រើ iPhone បាននិយាយពីផលិតផលមួយដែលមានអេក្រង់ធំជាងមុន បន្ទាប់ពីទន្ទឹងរង់ចាំអស់ រយះពេល ២ឆ្នាំមកហើយនោះ អ្នកដែលប្រើប្រាស់ស្មាតហ្វូន Samsung បាននិយាយដោយគ្មានការ ចាប់អារម្មណ៍ តបវិញថាៈ ហាក់ដូចជា វាបានលេចចេញតាំងពីយូរហើយតើ?

/

ខាងក្រោមនេះ គឺជាវីដេអូពាណិជ្ជកម្មថ្មីបំផុតរបស់ Samsung ដែលបានវាយប្រហារលើ ផលិតផល ដែលមិនទាំងបង្ហាញខ្លួនផង របស់ Apple។ ទស្សនាដូចខាងក្រោម៖

ប្រែសម្រួល៖ សិលាប្រភព៖ PhoneArena, kenh14