វីដេអូខ្លីមួយដែលមានរយះពេល ១៨វិនាទី និយាយពីការប្រទូស្តរាយគ្នា នៅក្នុងថ្នាក់រៀន ពីសំណាក់សិស្សសាលាវិទ្យាល័យមួយ។ ហេតុការណ៍នេះ គឺកើតឡើងនៅសាលារៀនមួយនៅទីក្រុងហាណូយ ប្រទេសវៀតណាម។
នៅក្នុងវីដេអូនេះ គេបានឃើញការសន្ទនាគ្នាមួយរបស់ សិស្សស្រីម្នាក់ ជាមួយមិត្តប្រុសនៅក្នុងថ្នាក់រៀន។ ការនិយាយរបស់សិស្សស្រីនោះ ត្រូវបានស្តាប់លឺយ៉ាងច្បាស់ជាមួយនឹងពាក្យនិយាយថា ថតហើយរឺនៅ, ថតហើយរឺនៅ, ថតទៅ... មុនពេលសិស្សប្រុសម្នាក់ទៀត ចេញសកម្មភាព។
/
អាចនិយាយបាន​ថា វីដេអូនេះ ត្រូវបានសិស្សប្រុសដ៏គឃ្លើននេះ និងមិត្តភក្តិមួយចំនួនទៀតរៀបគំរោងធ្វើឡើង ដែលសិស្សស្រី ជនរងគ្រោះ មិនបានដឹងខ្លួនមុនឡើយ។
គ្រាន់តែសិស្សស្រី ដែលជាជនរងគ្រោះដើរចូលថ្នាក់ភ្លាម ក៏ត្រូវបានសិស្សប្រុសដ៏ព្រហើនម្នាក់ស្ទុះមកចាប់អោប ថើបធ្វើឲ្យនាងភ្ញាក់ផ្អើលយ៉ាងខ្លាំង។
/
ឃើញសកម្មភាពនេះ សិស្សប្រុសម្នាក់ទៀត ដែលអាចជាមិត្តប្រុសរបស់នារីរងគ្រោះ បានស្ទុះមកជួយសង្គ្រោះមិត្តស្រីរបស់ខ្លួន ចេញពីរង្វង់ដៃសិស្សអគតិម្នាក់នោះ ហើយក៏បានវាយតប់ទៅលើជននោះ បង្កឲ្យមានចលាចលខ្លាំងតែម្តង។ ពេលឃើញចលាចលដូច្នេះ សិស្សស្រីម្នាក់ នៅជួរកៅអីខាងក្រោយថ្នាក់រៀន បាននិយាយមកថា៖ បានហើយ ប៉ុណ្ណឹងបានហើយ ហើយវីដេអូក៏បានបញ្ចប់ត្រឹមហ្នឹងទៅ។
/
ទស្សនាវីដេអូខាងក្រោមនេះ ទាំងអស់គ្នា ៖
សូមយុវជន យុវនារីខ្មែរ មេត្តាចៀសវាងឲ្យឆ្ងាយ រាល់ទង្វើអសកម្ម ដែលសង្គមស្អប់ខ្ពើម ដូចសកម្មភាព ក្នុងវីដេអូខាងលើនេះជាដើម ហើយនាំគ្នាខិតខំសិក្សា រៀនសូត្រក្រេបយកចំនេះវិជ្ជា ដើម្បីឲ្យមានអនាគតល្អ ត្រចះត្រចង់វិញ ទើបជាការប្រសើរ៕
ដោយ៖ សិលាប្រភព៖ K14