Carphone Warehouse, ហាងលក់ទូរស័ព្ទរាយមួយនៅប្រទេសអង់គ្លេស បានឲ្យដឹងថា ក្រោយរយះពេលដែល Galaxy S IV បានបង្ហាញជាផ្លូវការតែបីថ្ងៃប៉ុណ្ណោះ ចំនួននៃការកុម្មង់ទិញរបស់គេបានឡើងយ៉ាងសម្បើមដល់ទៅ 446%។ Graham Stapleton, ម្ចាស់ហាងខាងលើបានឲ្យដឹងថា: Galaxy S III ធ្លាប់បានបំបែកឯកត្តកម្មពីបរិមាណនៃការលក់ចេញនេះ កាលពីឆ្នាំមុន ហើយដែលពិបាកនឹងមានផលិតផលផ្សេងបំបែកបានទៀត។ ប៉ុន្តែ S IV បានបង្ហាញឲ្យដឹងថា វាមិនគ្រាន់តែ ជាជំហានរីកចម្រើនយ៉ាងខ្លាំងនៅក្នុងស៊េរីឧបករណ៍ Galaxy ប៉ុណ្ណោះទេ វាថែមទាំងមានឥទ្ធិពលទាក់ទាញអ្នកប្រើប្រាស់ ពីបណ្តាប្រព័ន្ធប្រតិបត្តិការផ្សេងៗ មកប្រើ Android ទៀតផង។
ក្នុងនោះ ហាងមួយផ្សេងទៀតនៅអង់គ្លេសដែរគឺ Phones 4U បានឲ្យដឹងថា គ្រាន់តែរយះពេល48 ម៉ោងក្រោយពេល Galaxy S IV អនុញ្ញាតឲ្យធ្វើការកុម្មង់ទិញ ស្មាតហ្វូននេះ ទទួលបានការកុម្មង់ទិញច្រើនជាង S III ដល់ទៅ 40%។ ជាក់ស្តែងបច្ចុប្បន្ន ចំនួននៃការកុម្មង់ទិញជាក់លាក់ របស់ S IV នៅមិនទាន់បានបណ្តាហាងលក់រាយទាំងនោះ បង្ហាញច្បាស់លាស់ទេ។

បើតាមការកំនត់ Galaxy S IV នឹងដាក់លក់ជាផ្លូវការនៅថ្ងៃទី 26 ខែមេសា នៅសហរដ្ឋអាមេរិច និងដើមឧសភា នៅប្រទេសវៀតណាម។ តំលៃលក់នៃស្មាតហ្វូននេះ នៅមិនទាន់បានបង្ហាញឲ្យដឹងនៅឡើយ ប៉ុន្តែបើតាមប្រភពផ្សេងៗពេលមុនៗ បានឲ្យដឹងថា S IV អាចដាក់លក់ក្នុងតំលៃចាប់ពី 579 USD។
Samsung មិនបានបញ្ជាក់ព័ត៌មានអ្វីទាំងអស់ស្តីពីចំនួន Galaxy S IV បានធ្វើការកុម្មង់ទិញ៕
ដោយ៖ សិលាប្រភព៖ VE