អ្នកជម្ងឺដែលសន្លប់ក្នុងរយៈពេលវែងជាងគេបំផុតក្នុងលោក បានបាត់បង់ជីវិតក្នុងវ័យ ៥៩ឆ្នាំក្រោយពី៤២ឆ្នាំ សម្រាកនៅលើគ្រែ។ ស្ដ្រីម្នាក់នេះ មានឈ្មោះថា Edwarda O'Bara មកពី Miami អាមេរិក។

width=349Edwarda O'Bara សន្លប់ ៤២ឆ្នាំ

ឆ្នាំ ១៩៧០ Edwarda O'Bara មានអាយុ ១៦ឆ្នាំ នាងត្រូវសន្លប់បន្ទាប់ពីការឈឺចាប់សួតដ៏ធ្ងន់ធ្ងរ។ ថ្ងៃទី ៣ មករា ឆ្នាំនោះ Edwarda បានភ្ញាក់ឡើង និងនិយាយជាមួយម្ដាយ(Kaye O'Bara)របស់នាងថា ៖ ម៉ែកុំទុកកូននៅម្នាក់ឯង។

width=359Edwarda O'Bara កាលមានអាយុ ១៦ឆ្នាំ

អ្នកស្រី Kaye O'Bara ​ក៏បានមើលថែកូនរហូតដល់គាត់ស្លាប់ ក្នុងឆ្នាំ ២០០៨ ហើយក្រោយមក អ្នកស្រី Colleen បងស្រីរបស់ Edwarda បានថែទាំជំនួស រហូតដល់ Edwarda បានស្លាប់កាលពីថ្ងៃទី ២១វិច្ឆិកា កន្លងទៅ។

width=352Edwarda O'Bara ធ្លាប់មានសុភមង្គល នៅក្បែរពុក ម្ដាយនាង

នៅក្នុងរយៈពេលជាង ៤២ឆ្នាំនៃការសន្លប់ អ្នកស្រី Edwarda បានទុកព្រឹត្តិការណ៍សំខាន់ៗរបស់ពិភលោក នៅមួយកន្លែង រួមមានការ លាឈប់ពីតំណែងរបស់ប្រធានាធិបតី Richard Nixon កាលពីឆ្នាំ ១៩៧៤ ការបាក់រលំនៃជញ្ជាំង Berlin ក្នុងឆ្នាំ ១០៨៩ និងការចូលទិវង្គតរបស់ក្សត្រី Diana ឆ្នាំ ១៩៩៧ ព្រមទាំងកាយវាយប្រហារដោយភេរវកម្មនៅថ្ងៃទី ១១កញ្ញា ឆ្នាំ ២០០១៕

 

ដោយ ៖ សូរីយ៉ាប្រភព ៖ LD