ដូចដែលទស្សនិកជន បានដឹងតាមរយៈ អត្ថបទព័ត៌មានរបស់ Camnews ហើយថា តារាចំរៀងស្រី Lady Gaga កំពុងតែត្រៀមរៀបចំចេញ Album ថ្មី ។ ស្របពេលជាមួយ Katy Perry ក៏បាននិងកំពុង រៀបចំការចេញ Album ថ្មីដូចគ្នាផងដែរ ។ ថ្ងៃនេះ Lady Gaga និង Katy Perry ក៏បានបញ្ចេញបទថ្មី ក្នុងថ្ងៃតែមួយទៀត នេះពិតជាសង្គ្រាមត្រជាក់ របស់តារាស្រីទាំង ២ នេះមែន ។

/យោងទៅតាមការប្រកាសរបស់ Lady Gaga បានអោយដឹងថាបទ Applause នេះនឹងចេញជាផ្លូវការនៅថ្ងៃទី ១៩ សីហា ឯណោះ ។ តែដោយថ្មីៗនេះ មានជនខិលខូចមួយចំនួន ព្យាយាមធ្វើវាយប្រហារនាង ដោយការ Hack ហើយក៏លួចបានបទថ្មី Applause នេះយកទៅផ្សព្វផ្សាយ ។Lady Gaga គ្មានជំរើសក៏ចេញបទថ្មីនេះ នៅថ្ងៃនេះតែម្តង ។ តែមតិមួយចំនួននិយាយថា LadyGaga មិនចង់ចាញ់ Katy Perry ដែលបានចេញបទថ្មី មុននាងទើបនាង បញ្ចេញបទថ្មីនេះ ក្រោយពេល Katy Perry ចេញបទ Roar ប៉ុន្មានម៉ោងក្រោយមក ។

Lady Gaga ក៏បាននិយាយទៅកាន់ Katy Perry នៅក្នុងបណ្តាញសង្គម Twitter ផងដែរ ដោយសួរថា ហេតុអ្វីក៏មិនចាំចេញបទថ្មីនេះ នៅថ្ងៃសៅរ៍ទៅ ព្រោះវាជាពេលសំរាកកាយ ដោយមានពាក្យលាយឡំនិងចំណងជើង Roar ផងដែរ ។ ចំណែក Katy Perry ក៏បានតបទៅវិញថា សប្តាហ៍នេះពិតជាអស្ចារ្យណាស់ អញ្ចឹងយើងលើកដៃទៅលើ ហើយទះដៃ(Applause) ។ Katy Perry ដែលជាតារាចំរៀងសិចស៊ីមកពីរដ្ឋ Carlifornia បានបាត់មុខជាយូរមកហើយ ក្នុងពិភពចំរៀង ថ្ងៃនេះនាងក៏បានត្រឡប់មកវិញជាមួយនិង បទថ្មី Roar ផងដែរ ៕

 

ដោយ ៖ លីលីប្រភព ៖ youtube,k14