អ្នកស្រី Chantal អាយុ៥៣ឆ្នាំ រួមជាមួយកូនស្រី៤នាក់ទៀតបានប្រកួតគ្នា បូមដើមទ្រូងក្នុងរយះពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ៥នាក់ម៉ែកូននេះបានបូមអស់ជិត ៣លីត្រ siliconចូលក្នុងដើមទ្រូង ដែលសរុបជាទឹកប្រាក់អស់ ៥០.០០០ផោន។ សព្វថ្ងៃនៅសល់តែកូនស្រីពៅម្នាក់ប៉ុណ្ណោះដែលមិនទាន់កែដើមទ្រូង។
ចំពោះអ្នកស្រី Chantal បានបូមដើមទ្រូងចំនួន៤ដងរួចមកហើយ។ ចំណែកកូនស្រីបីនាក់គឺ Emma (៣០ឆ្នាំ), Terri (២៧ឆ្នាំ), Tara (២៦ឆ្នាំ) បានបូមចំនួន៣ដង។ រីឯកូនស្រី Ripley អាយុ២១ឆ្នាំ បានបូមមួយដង។ នៅសល់តែ Britney ដែលកំពុងនៅសិក្សា មិនទាន់ធ្វើការកែដើមទ្រូងឡើយ។ ជាក់ស្តែង អ្នកស្រី Chantal មានការគាំទ្រយ៉ាងពេញទំហឹងឲ្យកូនស្រីកែដើមទ្រូងនៅពេលមានអាយុ១៨ឆ្នាំ។
អ្នកស្រី Chantal រួមកូនស្រីទាំងបួន បានបូមដើមទ្រូង
អ្នកស្រី Chantal សព្វថ្ងៃកំពុងរស់នៅ Ashfield ទីក្រុង Nottingham ប្រទេសអង់គ្លេស។ អ្នកស្រីគឺជាអ្នកជំនាញខាងផ្នែកចិត្តវិទ្យាម្នាក់។ អ្នកស្រីបានឲ្យដឹងថា ឥឡូវនេះកូនស្រីពៅខ្ញុំ Britney នៅមិនទាន់យល់ច្បាស់ពីទំហំយក្សនៃដើមទ្រូងទេ ប៉ុន្តែអ្នកស្រីនឹងឲ្យនាងដើរតាមគន្លងបងស្រីរបស់គេក្នុងពេលឆាប់ៗខាងមុខនេះ។
នៅសល់តែកូនស្រីពៅ Britney (រូបស្តាំ) អាយុ១៤ឆ្នាំនៅមិនទាន់បូមដើមទ្រូង
អ្នកស្រីជាម្តាយបានចែករំលែកឲ្យដឹងថា: ខ្ញុំពិតជាចូលចិត្តសំលឹងមើលកូនៗស្រីរបស់ខ្ញុំ ក្រោយពីពេលកែដើមទ្រូងណាស់។ ខ្ញុំនឹងឲ្យ Britney កែដើមទ្រូងដែរ។ ខ្ញុំចង់ឃើញកូនស្រីទាំងអស់របស់ខ្ញុំស៊ិចស៊ីទាក់ទាញដូចៗគ្នា។
អ្នកស្រី Chantal កំពុងរស់នៅបែកបាក់ជាមួយប្តី ហើយគាត់នៅមានកូនប្រុស៤នាក់ថែមទៀត។ គាត់ចាប់ផ្តើមធ្វើការវះកាត់ដើមទ្រូងចាប់ពីឆ្នាំ១៩៩៦ ក្រោយពីការបង្កើតកូនហើយ ដែលធ្វើឲ្យរូបរាងរបស់គាត់មិនស្អាតដូចកាលពីមុន៕
ដោយ៖ សិលាប្រភព៖ K14