បារាំង ៖ Millau Viaduct គឺជាឈ្មោះស្ពានប្រើប្រាស់ខ្សែកាបមួយ ដែលខ្ពស់ជាងគេបំផុត នៅលើពិភពលោក លាតសន្ធឹងពីលើទន្លេ Tarn ទីក្រុង Millau ភាគខាងត្បូងប្រទេសបារាំង។

ស្ពានដ៏ខ្ពស់នេះ ត្រូវបានរចនាការសាងសង់ឡើងដោយ វិស្វករបារាំងលោក Michel Virlogeux និងស្ថាបត្យករ ជនជាតិអង់គ្លេស លោក Norman Foster ដោយវាគឺជាស្ពាន ដែលខ្ពស់ជាងគេ បំផុតនៅលើពិភពលោក ជាមួយនឹងកម្ពស់ ៣៤៣ម៉ែត្រពីដី និងមានប្រវែង ២.៤៦០ម៉ែត្រ អមដោយការរចនាម៉ូតយ៉ាងស្រស់ស្អាត។

Millau Viaduct ត្រូវបានសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការ នៅក្នុងឆ្នាំ ២០០៤ ជាផ្លូវសម្រាប់ធ្វើដំណើរតភ្ជាប់ពីទីក្រុង Paris ដែលស្ថិតនៅភាគខាងជើង ទៅកាន់ទីក្រុង Perpignan ដែលស្ថិតនៅភាគខាងត្បូង។

ជាមួយនឹងការសម្រេចបាន ស្ពានខ្ពស់ជាងគេបំផុតនេះ ប្រើប្រាស់ស៊ីម៉ង់ ១២៧.០០០គូប, ដែក ១៩.០០០តោន និងខ្សែកាប ៥.០០០តោន បានចំណាយទឹកប្រាក់ជាង ៥៣៣លាន ដុល្លារសហរដ្ឋអាម៉េរិក៕

Looking

Looking

Looking

Looking

Looking

Looking

Looking

Looking

Looking

Looking

Looking

ដោយ៖ LookingTODAYផ្តល់សិទ្ធិដោយ៖ ដើមអំពិល