ស្ទើរតែមិនគួរអោយជឿ ៖ វាគឺជារឿងអច្ឆិរយៈដែលសឹងតែមិនគួរអោយជឿ និងមិននឹកស្មានដល់ថា គេអាចមានឱកាសរស់រានមានជីវិត ពោល ទារិកា វ័យ ទើបតែ ១៦ ខែម្នាក់ បានរួចផុតពីសេចក្តីស្លាប់ ក្រោយធ្លាក់ពីអាគារជាន់ទី ៥ មានកំពស់ដល់ទៅជាង ៣០ ម៉ែត្រឯណោះនេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស្កាយ ។
គួររំឭកផងដែរថា អត្ថបទសារព័ត៌មានដែលស្ទើរតែមិនគួរអោយជឿមួយនេះ ត្រូវបានទំព័រសារព័ត៌មានពិភពលោក មានការចាប់អារម្មណ៍ និង បានចុះផ្សាយនៅលើទំព័រមុខរៀងៗខ្លួនយ៉ាងណាមិញ ប្រភពសារព័ត៌មានដដែលនេះ បន្ថែមអោយដឹងថា ករណីដែលជាឧបទ្ទេវហេតុខាងលើ បានកើតឡើងនៅក្នុងក្រុង Plymouth ប្រទេសអង់គ្លេស។

ដោយមានកិច្ចអន្តារគមន៍ជាបន្ទាន់ ទារិកាតូចរូបនេះ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យDerriford ដើម្បីធ្វើការសង្គ្រោះបន្ទាន់ ខណៈមកទល់នឹងវេលានេះ គេស្ថិតនៅក្នុងស្ថានភាពទទួលរងរបួសធ្ងន់។ ផ្ទុយទៅវិញ បើយោងតាមសម្តីមន្រ្តីប៉ូលីសប្រចាំក្រុងមួយនេះ អះអាងអោយដឹងថា ក្រុមការងារពួកគេ បានមកដល់កន្លែងកើតហេតុ កាលពីវេលាព្រឹក ម៉ោង ៨និង ២៥ នាទី ថ្ងៃទី ៧ កន្លងទៅ បន្ទាប់ពីមានការផ្តល់ជាព័ត៌មាន ស្តីពី គ្រោះថ្នាក់មួយនេះ
អ្នកនាំពាក្យមន្រ្តីប៉ូលីសបន្ថែមអោយដឹងថា ៖ គ្មានបុគ្គលណាមួយ ដែលត្រូវបានចាប់ឃាត់ខ្លួន ពីបទសង្ស័យអ្វីនោះទេ ក្រោយកើតមានឡើងនូវឧបទ្ទេវហេតុចៃដន្យមួយនេះ៕
* ព័ត៌មានចាប់អារម្មណ៍ផ្សេងទៀត មាននៅខាងក្រោម ៖
- ប្រទះឃើញវីដេអូ បុរសម្នាក់ បញ្ជាឧទ្ធាភគចក្រ ញាក់សាច់ មុនពេលស្លាប់- ពិតឬ ដែលថា ខ្មោចលង ទាំងថ្ងៃ កណ្តាលទីក្រុង សេអ៊ូល ?? តែដឹងអីថា ....- តោះទៅមើល វីដេអូ ការសម្ភាសន៍ ការងារ រន្ធត់បំផុត លើសកលលោក
ដោយ ៖ ពិសីប្រភព ៖ ស្កាយ